បរទេស ៖ យោងតាមគេហទំព័រសារព័ត៌មានចិន chinadaily បានចេញផ្សាយនូវអត្ថបទមួយ ដែលទាក់ទងនឹងទិដ្ឋភាពរួម​  របស់សិស្សជនជាតិអាហ្វ្រិក   ហាត់ក្បាច់គុណកុងហ្វូ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពរូមរបស់សិស្សជនជាតិអាហ្រ្វិក​ កំពុងតែហ្វឹកហាត់ក្បាច់គុណកុងហ្វូនេះត្រូវបានរកអោយឃើញថា ពួកគេកំពុងតែសំងំហាត់គុណនៅលើភ្នំ Songshan ដែលស្ថិតនៅក្នុងក្រុង Dengfeng ខេត្ត Henan ប្រទេសចិន។

width=492

លើសពីនេះទៅទៀត របាយការណ៍ដែលបានផ្តល់ដោយប្រភពសារព័ត៌មានដដែលបានបន្ថែមថា ក្នុងចំណោមសិស្សហាត់គុណទាំងអស់ ក៏មានសិស្សហាត់គុណ ១០​ នាក់ផងដែរ ដែលជាជនជាតិអាហ្រ្វិក  ដោយពួកគេបានចាប់ផ្តើមមកហាត់គុណនៅទីនេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ ។ គួររំឮកផងដែរថា   ពួកគេនឹងសំងំហាត់គុណនេះ  រហូតទាល់តែបានសំរេច  ពោលគឺ  វាមានរយៈពេលដល់ទៅ ៥ ឆ្នាំឯណោះ៕

width=491

width=491

width=489

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily