ថៃ ​៖ លោក Nadech Kugimiya និងនាង Yaya Urassaya គឺជាគូស្នេហ៍មួយគូដែលល្បីល្បាញខ្លាំងនៅក្នុងប្រទេសថៃ ហើយថ្មីៗនេះអ្នកទាំងពីរបានធ្វើរឿងល្អជាមួយគ្នានៅក្នុងខេត្ត Chonburi ប្រទេសថៃ ។ 

នៅក្នុងវីដេអូមួយដែលបានលួចថតដោយអ្នកគាំទ្រ Nadech Kugimiya បានហៅ Yaya Urassaya ថា baby ដែលជាផ្អែមល្អែមមួយសម្រាប់គូស្នេហ៍ ហើយហ្វេនក៏មិនធ្លាប់លឺពាក្យផ្អែមល្អែមខ្លាំងដែល​តារាប្រុសរូបនេះ ហៅសង្សារបែបនេះពីមុនមកដែរ ។ 

/

មានហ្វេនជាច្រើនសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានឃើញតារាសម្តែងមួយគូនេះស្រលាញ់គ្នា ដូចដែលអ្នកគាំទ្រចង់ឃើញរយៈពេលកន្លងមក ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook