អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃក្រុមគ្រួសារមួយ ដែលដឹកនាំដោយឪពុក បាននាំកូនប្រុសស្រី ទៅឡើងលើផ្ទាំងថ្មខ្ពស់ មានសភាពចោទ និងប្រកបដោយគ្រោះថ្នាក់ខ្លំាងនោះគឺបានធ្វើអោយមនុស្សជាច្រើន បានរិះគន់យ៉ាងខ្លាំង​ នូវទង្វើររបស់ពួកគេ។

width=457

លោក DeMartino មានវ័យ ៤០ឆ្នាំ បាននិយាយថា នៅពេលទំនេរ គាត់តែងតែបានព្យាយាមឡើងលើផ្ទាំងថ្ម ដែលមានលក្ខណៈចោទខ្លាំង ហើយប៉ុន្មានថ្ងៃមុននេះទៀតសោត គាត់ក៏បាននាំភរិយា និងកូនស្រី ប្រុស របស់គាត់  ដែលមានអាយុទើប  ១៤ និង ១២ឆ្នាំឡើងផ្ទាំងថ្មីនោះដែរ។

width=456

width=456

ផ្ទាំងថ្ម ដែលមានលក្ខណៈចោទនោះ  ​គឺមានទីតាំងស្ថិតនៅតំបន់  Navada សហរដ្ឋអាមេរិកដែលមានកម្ពស់ដល់ទៅ ៣២០ហ្វីតឯណ្ណោះ។លោក DeMartino បានបន្ដថា ទោះបីជាគាត់ធ្លាប់ធ្លាក់បាក់ជើង ពីការឡើងផ្ទាំងថ្មនេះ ក៏ដោយក៏គាត់នូវតែមានចំណាប់អារម្មណ៍ ចង់ធ្វើវាដែរ ហើយក្រុមគ្រួសារគាត់ ក៏មានចំណាប់អារម្មណ៍ដោយគាត់ផងដែរ។​ តែអ្នកយល់យ៉ាងណា ចំពោះសកម្មភាពប្លែកៗ របស់គាត់?

 

 

ដោយ៖ ណារិន្ទប្រភព៖ newsday