ប្លែកៗ៖ រឿងដែលយើង នឹកស្មានមិនដល់ គឺតែងតែកើតឡើង ចំពោះមនុស្សគ្រប់ៗរូបមែន។ ជាក់ស្ដែងដូចជារឿងលោក Jeff Bush ។ លោក Jeff Bush មានវ័យ ៣៧ឆ្នាំ រស់នៅក្នុងផ្ទះមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

width=456

លោក​ Jeffលោក Jeff ត្រូវបានក្រុមគួ្រសារ និងបងប្អូនអស់សង្ឃឹមថា នឹងមិនអាចរកឃើញ និងជួបមុខរូបលោកទៀតឡើយ នោះគឺដោយសារតែលោក ត្រូវបានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលមួយសប្ដាហ៍ទៅហើយ ពោល Jeff ត្រូវបានបាត់ខ្លួនតាំងពីថ្ងៃសព្រហស្បតិ៍ សប្ដាហ៍មុនម្លេះ។

width=456

បងប្រុសរបស់ Jeff លោក Jeremy

width=456

លោក Jeremy Bush ដែលជាបងប្រុសលោក​ Jeff បាននិយាយថា ដោយសារតែលោក មិនអាចរកឃើញប្អូនប្រុសគាត់ ទោះបីជាខំអោយប៉ូលីស ជួយរកក៏ដោយ ហើយទីបំផុតគាត់ក៏បានដើរចូលទៅក្នុងបន្ទប់គេងរបស់ Jeff ស្រាប់តែ គាត់ក៏ឃើញដីក្នុងបន្ទប់លោក Jeff មានសភាពស្រុត គាត់ក៏ប្រាប់ដល់អាជ្ងាធ័រ ហើយបានអោយគេវាយបំបែកផ្ទះប្អូនប្រុសគាត់ បន្ទាប់មកអោយគេយកត្រាក់ទ័រមកឈូស ក្នុងបន្ទប់នោះ។ ចុងក្រោយពិតជារកឃើញ ប្អូនប្រុសគាត់ នៅក្នុងរូងដី ក្នុងបន្ទប់គេងរបស់លោក Jeff មែន។ គាត់បានបន្ថែមថា Jeff ត្រូវបានធ្លាក់ចុះ ក្នុងដីនៅពេលដីបំណាក់ស្រុត ខណៈគាត់គេងនៅក្នុងបន្ទប់ ដោយផ្ទាល់ជាប់ដីតែម្ដង៕

ដោយ៖ វុធីប្រភព៖ dailymail