ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា  ពិតជាមានសំណាងហួសក៏ព្រោះតែនាងមិនស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីដួល ដោយសារតែការបើកទ្វារឡានប៊ិះត្រូវបានឡានដឹកទំនិញធន់ធំមួយគ្រឿងកិន នេះយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី៤ ម្សិលមិញនេះ។

គួររំឭកផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Shi ជាពលរដ្ឋរស់នៅក្នុងក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន។  យ៉ាងណាមិញ បន្ទាប់ពីទទួលរងគ្រោះថ្នាក់ដែលនាងបានគេចផុតពីសេចក្តីស្លាប់ដ៏គួរអោយរន្ធត់មួយនេះ Shi ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីទទួលរងរបួសធ្ងន់។

width=436

យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក  Zhou Zhengbin  បានគូសបញ្ជាក់អោយដឹងថា   លោកពិតជាមិនបានដឹងនោះទេ  ក៏ព្រោះតែការបើកទ្វារក្រោយ ដែលបានបង្កនូវគ្រោះថ្នាក់នេះ      គឺភ្ញៀរវបស់លោកជាអ្នកធ្វើឡើងនោះទេ  តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងខណៈនេះ  អ្នកបើកបររថយន្តមួយគ្រឿងនោះ  ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្នហើយ ដោយរង់ចាំការស៊ើបអង្កេតជាបន្តទៀត  ។ ខាងក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ចងចាំ ៖ លោកអ្នក   ត្រូវតែមានការយកចិត្តទុកដាក់ អោយបានខ្ពស់  នៅតាមធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ។ (សំណូមពរ ៖ សូមបងប្អូន  ដែលមានរថយន្តជិះមេត្តា    មានការយកចិត្តទុកដាក់អោយបានខ្ពស់  ក្នុងការបញ្ជាយានយន្ត ជាពិសេស ក្នុងការបើកទ្វាររថយន្ត ទៅផ្នែកម្ខាងនៃដងផ្លូវ  តួយ៉ាង  ដូចករណីខាងលើនេះស្រាប់ ជាឧទាហរណ៍ជាក់ស្តែង តែប្រហែសតែបន្តិច អាចនឹងមានសោកនាដកម្មដ៏គួរអោយសោកស្តាយជាក់ជាមិនខាន) ៕

ដោយ ៖ ពិសីប្រភព ៖ ស្កាយ