ជាការពិតណាស់ថា សំលៀកបំពាក់ក៏ដូចជាវត្ថុប្រើប្រាស់ផ្សេងៗភាគច្រើនត្រូវធ្វើការព្រាងម៉ូតជាមុនសិន មុននិងបញ្ជេញលក់នៅលើទីផ្សារ។ ដោយឡែកនៅក្នុងករណីនេះ នាង Kara Koskowich បានរចនាម៉ូតសំលៀកបំពាក់ដោយខ្លួននាងផ្ទាល់ដែលម៉ូតសំលៀកបំពាក់នេះ ត្រូវបានធ្វើឡើងដោយក្រដាស Homework ចាស់ជាច្រើនក្នុងការចូលរួមថ្ងៃបញ្ជប់ការសិក្សា។
ច្បាស់ណាស់ថា ភាគច្រើននៃសិស្សនិស្សិតប្រាកដជានិងមិនមើលសន្លឹកកិច្ចការផ្ទះជាថ្មីម្តងទៀតទេក្រោយពីពួកគេបានបញ្ជប់ការសិក្សា ក៏ប៉ុន្តែនាង Kara Koskowich ដែលមានវ័យ១៧ឆ្នាំ បាននឹកឃើញគំនិតថ្មីមួយភ្លែកៗក្នុងការយកសន្លឹក Homework មកធ្វើជាសំលៀកបំពាក់ដើម្បីចូលរួមក្នុងពិធីបញ្ជប់ការសិក្សារបស់គេ។ សំរាប់ខ្ញុំវាមិនមែនជារឿងធំដុំអ្វីនោះទេ ហើយក៏មិនចាំបាច់ចំណាយលុយច្រើន វាមើលទៅស្រស់ស្អាតនិង សមល្មមដែលយើងអាចទទួលយកបាន យុវតីជនជាតិកាណាដារូបនេះបានប្រាប់ដល់ CBC ដូច្នេះទើបនាងធ្វើវាឡើងដោយមានគំនិតច្នៃប្រឌិត និងមានតែមួយគត់ ដោយនាងមិនចាំបាច់ទៅដើរមើលសំលៀកបំពាក់នៅឯផ្សារនោះទេ។ នាងបាននឹកឃើញគំនិតនេះតាំងពីខែមិនាមកម្ល៉េះ ហើយនាងក៏បានធ្វើវាតាំងពីពេលនោះមក ធ្វើយ៉ាងណាអោយទាន់និងកម្មវិធីដ៏អស្ចារ្យនេះ។
សំលៀកបំពាក់ដែលធ្វើចេញពីក្រដាស Homework គណិតវិទ្យានាង Kara Koskowich បានធ្វើវាឡើងដោយសរុបសន្លឹក Homework គណិតវិទ្យារបស់នាងទាំងអស់មានចំនួន៧៥ទំព័រ និងបង្រ្គប់វាដោយបន្ថែមនូវខ្សែក្រវ៉ាត់ចំរុះពណ៌ដ៏ស្រស់ស្អាតថែមទៀតផង។ នាងក៏បានចំណាយច្រើនថ្ងៃគួរសមដែរក្នុងការធ្វើវា ដោយនាងព្យាយាម កាត់ផង ដេរប៉ាក់ផង បិទជ័រកាវផង ដែលជាលទ្ធផលនាងក៏ទទួលបានសំលៀកបំពាក់ក្រដាសមួយនេះ។ អ្វីដែលជារឿងពិបាកនោះគឺថា នាងរួមនឹងមិត្តនាងម្នាក់ទៀតដែលមានឈ្មោះថា DorothyGraham បានព្យាយាមធ្វើវាដោយផ្ចិតផ្វង់ ដែលជាចុងក្រោយនាងក៏ទទួលបានពាក្យសរសើរទៅលើការច្នៃប្រឌិតសំលៀកបំពាក់នេះ ហើយវាក៏ជារឿងកំប្លែងមួយដែលអ្នករាល់គ្នាមានស្លៀកសំលៀកបំពាក់ដែលមានតំលៃថ្លៃ ខណៈពេលដែលនាងខ្ញុំបានស្លៀកសំលៀកបំពាក់ដែលគ្មានតំលៃ តែអ្វីដែលអស្ចារ្យនោះគឹថា ខ្ញុំទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ odditycentral