យយ់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Brigham Young រដ្ឋUtah សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា មានដៃគួរកាន់តែច្រើនឡើងៗ បានបែកបាក់គ្នាទៅវិញ ខណៈដែលពួកបានស្គាល់គ្នា ត្រឹមមួយដង ឬពីរដង ហើយហ៊ានលេងល្បែងស្នេហា លើគ្រែជាមួយគ្នានោះ។

តាមការបង្ហាញតួលេខ របស់សាកលវិទ្យាល័យគឺថា រយៈពេលខ្លីចុងក្រោយនេះ មានដៃគូរស្នេហាប្រមាណជា ១១,០០០នាក់ មិនបានបន្ដទំនាក់ទំនងរបស់ពួកគេ បានយូរឡើយ ស្របពេលដែល ពួកគេបានរូមភេទជាមួយគ្នា នៅពេលដែលគេ ជួបគ្នាលើកដំបូង។
ប្រភពខាងលើបានបន្ដទៀតថា ក្នុងសហរដ្ឋអាមេរិក មានចំនួនមនុស្សស្រីប្រមាណជា ៩.៥ ភាគរយ ច្រើនជាងបុរស ដែលតែងតែទទួលការឈឺចាប់ បន្ទាប់ពីគួរស្នេហ៍ របស់ពួកគេបោះបង់គេចោល។

ដូច្នេះហើយ ក្នុងនាមយើងជាមនុស្សស្រី មិនថាជនជាតិអាមេរិក អាស៊ី ឬជាពិសេសស្រ្ដីខ្មែរយើងទេ ចូរអ្នកត្រូវប្រុងប្រយ័ត្នចំពោះខ្លួនជានិច្ច កុំឆាប់ជឿគេ (ប្រុសៗដែលទើបស្គាល់គ្នាដំបូង) ពេក ព្រោះអាចមានវិបត្ដិ និងការឈឺចាប់ចំពោះខ្លួនឯង និងដល់គ្រួសារផងដែរ នៅពេលខាងមុខ៕
ដោយ៖ វត្ដីប្រភព៖ research