លោក Ratan Tata មហាសេដ្ឋី និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Tata Group បាននិយាយប្រាប់អ្នកសារពត៌មានថា “រថយន្តឥណ្ឌាម៉ាក Nano minicar នឹងត្រូវរចនាឡើងវិញ ក្រោយពីបាននាំចូលក្នុងសហរដ្ឋអាមេរិកប៉ុន្មានរយះពេលកន្លងមកនេះ”។
លោកបានបន្តថា ទីផ្សារនៅសហរដ្ឋអាមេរិក ជាទីផ្សារដែលមានភាពប្រកួតប្រជែងណាស់ដូច្នេះហើយយើងនឹងធ្វើការកែសំរួលដោយបំពាក់នូវម៉ាស៊ីនធំជាងមុន ជាមួយនឹងការគ្រប់គ្រងចង្កូតឲ្យបានល្អជាងមុនផងដែរ ដែលវានឹងលក់ក្នុងតំលៃក្រោម ១០០០០ដុល្លា ប៉ុណ្ណោះ។
សូមបញ្ជាក់ថា រថយន្តម៉ាក Nano minicar គឺជារថយន្តដែលមានតំលៃថោកជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងការកែសំរួលឡើងវិញ រថយន្តនេះពិតជាអាចប្រកួតប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិកបាន៕

ដោយ៖ រិនដូ
ប្រភព៖ .autoweek.