ព័ត៌មានអន្តរជាតិ ៖ តួរលេខផ្លូវការ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអាទិត្យ ម្សិលមិញនេះ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់លិចនាវា cruise ship ‘Eastern Star’ បានកើនឡើងដល់ ៤៣១ នាក់ ហើយ ខណៈប្រតិបត្តិការស្រាវជ្រាវ សាកសពបន្ថែមទៀត ពីតួនាវា នៅបន្តធ្វើនៅឡើយ

/

គួរបញ្ជាក់ថា នាវា Eastern Star បានក្រឡាប់លិច​នៅយប់ថ្ងៃច័ន្ទដើមសប្តាហ៍មុននៅទន្លេ Yangtze ប្រទេសចិន ដោយសារតែលក្ខខ័ណ្ឌអាកាសធាតុ អាក្រក់ មាន​​  ព្យុះភ្លៀង ស្របពេលដែលផ្ទុកអ្នកដំ ណើរសរុប ៤៥៦ នាក់ ។ ខណៈ ១១ នាក់ សេចក្តីរាយការណ៍ បញ្ជាក់ថា បានបាត់ខ្លួន​ ក្នុងនោះ ជន រងគ្រោះ ត្រឹមតែ ១៤ នាក់ តែប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះ រួមមាន ៣ នាក់   ត្រូវបានជួយសង្គ្រោះ ពី ទីលំហមួយកន្លែងនៅក្នុងនាវា ដោយក្រុមអ្នកមុជទឹក ។ គួររំឮកថានៅព្រឹកថ្ងៃសុក្រសប្តាហ៍កន្លង ទៅនេះ អាជ្ញាធរពាក់ព័ន្ធ បានសំរេច ស្រង់និងត្រលប់នាវា មក  រូបភាព ដើមវិញ ក្នុងគោលបំណង ស្វែងរក ក្រុមមនុស្សដែលអាចនៅរស់រានមានជីវិត បើសិនជា មានអព្ភូតហេតុ ពិតប្រាកដមែននោះ ៕

- អាន ៖ សោកនាដកម្ម លិចនាវា ទេសចរណ៍ Cruise Ship ស្លា​ប់កើនដល់ ៣៣១ នាក់ហើយ ភាគច្រើន ជាមនុស្សចាស់

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ