ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត័មានប្លែកៗបរទេស បានអោយដឹងថា ​ លោកតាវ័យ ៥២ ឆ្នាំម្នាក់ នៅមិននៅ បែរជាទៅជាប់ក្បាលទៅនឹងធុងសំរាមតាមទីសាធារណៈមួយកន្លែងពោលគឺនៅតាមបណ្តោយផ្លូវ Justice Street នាទីក្រុង Aberdeen ប្រទេសស្កុតលែន។

width=487

គួរបញ្ជាក់ផងដែរថា  ភ្លាមៗនោះ  ក៏មានអន្តរាគមន៍ ពីសំណាក់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យផងដែរ ដែលបានចំណាយពេលប្រមាណជាង ១៥ នាទី ក្នុងការជួយសង្រ្គោះលោកតាវ័យ ៥២ ឆ្នាំរូបនេះ ហើយ  បើនិយាយពីមូលហេតុ  ដែលបានបណ្តាល អោយគាត់ជាប់ក្បាលបែបនេះ មកពីគាត់ចង់រើសមួក ដែលបានជ្រុះចូលទៅក្នុងនោះ។

បន្ទាប់ពីបានធ្វើការជួយសង្រ្គោះ  លោកតា William Middleton  ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរដោយក្រុមវេជ្ជបណ្ឌិតបានអះអាងថា គាត់មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ៕

ដោយ ៖ ពិសីប្រភព ៖ Spy