​(ភ្នំពេញ)៖ ស្របពេលដែលកូនស្រី ដ៏ស្រស់ស្អាត របស់តារាសម្តែង អ្នកនាង ភិន សុដាលីស ជា​ដំណក់ឈាមរួមគ្នា ជាមួយលោកប្តីហេងស៊យ ប៉ែន ចំរ៉ុង ទើបតែសម្រាលបាន រយៈពេល​មួ​យ​ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែកើតមានពាក្យសម្តី ចម្រូងចម្រាស់គ្នា រវាងអ្នកគាំទ្រភាគី អ្នកនាង ភិន សុ​ដាលីស និងអ្នកគាំទ្រ​លោក ប៉ែន ចំរ៉ុង ខណៈមុននេះបន្តិច មានផ្ទុះសង្គ្រាមពា​ក្យសម្តី រវា​ងពិធី​ការិនី កញ្ញា ឌួង ហ្សូរីដា ជាមួយទស្សនិកជន និយមលេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពី​ឃើ​ញ​សារមួយឃ្លា របស់កញ្ញា ឌួង ហ្សូរីដា ហាក់មានបំណងផ្លែផ្កាឲ្យ ភិន សុដាលីស​។

ទន្ទឹមគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែលេចវត្តមាន របស់អតីតតារាសម្តែង អ្នកនាង ឆយី ចេញមុខគាំទ្រជំហ របស់ពិធីករ និងតារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង ដែលបង្ហាញ​បំ​ណង ចង់ទៅឃើញមុខកូនស្រី ដោយផ្ទាល់នៅមន្ទីពេទ្យ ដោយនាងសរសេរ​ថា «ហ៊ីម..​.! អាញ់កំដរពួកម៉ាក ចង់អ្នកណាយាយអីកុំខ្វល់ គេមិនមែនជាយើង គេអត់ដឹងថា ក្នុងហ្នឹងមានរឿងអីខ្លះ​ទេ ហើយក៏គ្មានអ្នកណាចង់បានជីវិត ដូចអាចម៌អណ្តែត លើទឹកចឹងទេ!»។

អ្នកនាង ឆយី បានបន្ថែមថា «អ្នកថា ចាំតែថា ឲ្យយើងនឹងជីវិតគេ ក៏មិនប្រសើរជាងយើងម៉ាន(ប៉ុន្មាន)ដែរ ថ្ងៃណាមួយគេនឹងយល់ បើជីវិតគេប៉ះដូចយើង។ អ្វីដែលសំខាន់ កូនបានស្គាល់ដៃ ដ៏កក់ក្តៅពីប៉ាប៉ាគេ។ យាយ(និយាយ)ដោយស្មោះ ពិតជាចង់ឲ្យគ្រូសារដ៏តូចមួយនេះ ទទួលភាពរីករាយ និងមា​នក្តីសុខណាស់ បើសិនជាអាចអាម៉ាកអើយ តែទោះយ៉ាងណា ឯងនៅតែគាំទ្រនឹងឲ្យកំលាំងចិត្តប៉ិឯង ស៊ូស៊ូវើយ...!»។

ទោះបីជាយ៉ាងណា បើតាមការបញ្ជាក់ នាង ភិន សុដាលីស បានប្រកាសគោលជំហ យ៉ាមុតមាំថា នាងគ្មានថ្ងៃឲ្យ ប៉ែន ចំរ៉ុង ឃើញមុខ ឬបានជួបកូនរបស់នាងឡើយ ព្រោះតែទង្វើឲ្យប្ដីហេងស៊យ ឥតខាន់ស្លារូបនេះ បានធ្វើឲ្យរូបនាងជាស្រី ឆ្អែតចិត្តមួយជីវិត ពោលឲ្យតែឮឈ្មោះ ប៉ែន ចំរ៉ុង គឺឆ្អែត ឆ្អែត ដោយមិនបាច់ញ៉ាំបាយ។

យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង​គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបាន​​ដឹង​ពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែប​យ៉ាងរបស់ ប៉ែន ចំរ៉ុង មកលើរូបនាង។

ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិន​បង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះ​តែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ ដែលបានបែកគ្នាជាមួយ ចំរ៉ុង ពោលគឺហាក់បីដូចជា ដកបន្លាចេញពីទ្រូង ដូច្នោះដែរ៕

-​ឆយី ធ្វើនំខួបកំណើតប្លែកពីគេ រាងជាសុដន់មួយគូ និងមានសរសេរឈ្មោះខ្លួនឯងថា « ជួប ស៊ី»

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង