រដ្ឋមន្រ្តីការបរទេសប្រទេសម៉ាឡេស៊ី បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង មុនពេលកិច្ចប្រជុំ នៅក្រុងប៉េ កាំង។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា តាមការ អត្ថាធិប្បាយរបស់លោក Anifah Aman បន្ទាប់ពីការប្រជុំរយៈពេល ១ម៉ោងជាមួយនឹងដៃគូរ លោក Yang Jeichi បានថ្លែងថា ប្រទេសម៉ាឡេស៊ីចង់ឲ្យសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ជា រួមគ្នា ប្រឆាំងនឹងការអះអាងរបស់ចិន ក្នុងការគ្រប់គ្រងដែនទឹកទាំងមូលនៅសមុទ្រចិនខាងត្បូង។

គួររំលឹកថា ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏ជាភាគីដែលបានពោលអះអាងថា តំបន់សមុទ្រចិនភាគខាងត្បូង ដែលពោរពេញទៅដោយធនធានធម្មជាតិនោះ គឺជារបស់ពួកគេផងដែរ។
លោក Anifah Aman បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា ដូចជាកាលពីខែមិថុនា រវាងប្រទេសហ្វីលីពីន និងចិន បានធ្វើជំនួញឆ្លងកាត់សមុទ្រ Scarborough Shoal ត្រូវបានកាត់ផ្តាច់ ប៉ះពាល់ដល់វិស័យដឹកជញ្ជូនផ្លូវទឹក យ៉ាងធ្ងន់ធ្ងរ៕
ដោយ ៖ និរាប្រភព ៖ AFP/VE