ថៃ ៖ អ្នកស្រី Khun Mae Ngam Thip គឺជាម្តាយរបស់តារាសម្តែងថៃដ៏ល្បីឈ្មោះគឺ លោក Boy Pakorn បានសារភាពថា អ្នកស្រីពិតជាចង់ឲ្យកូនប្រុសរៀបការ ដើម្បីបានចៅនឹងគេ ។ ចំនែកឯប្អូនស្រីចិញ្ចឹមរបស់តារាថៃរូបនេះគឺនាង Nong Wan Mai ​ក៏ធំធាត់ហើយដែរ ដូច្នេះប្រសិនបើ Boy រៀបការហើយមានកូន នាងក៏អាចមើលថែក្មួញបាន ។  

/

ម្តាយរបស់តារាសម្តែងវ័យ ៣៣ ឆ្នាំបន្ថែមទៀតថា កូនប្រុសរបស់ខ្លួនពេលនេះមានអ្វីៗគ្រប់យ៉ាងហើយ ដូច្នេះគាត់គួរតែរៀបការ ។ ទទ្ទឹមនឹងនេះផងដែរ តួប្រុសក្នុងរឿង កាមទេពស្មោះស្នេហ៍ ក៏បានសារភាពថា ខ្លួនកំពុងតែស្វែងរកនារីល្អណាម្នាក់ ដើម្បជ្រើសជាគូជីវីត ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews