អាមេរិក៖ នៅពេលដែលគេ បង្ហោះនូវរូបភាពវីដេអូ នៃស្រ្ដីម្នាក់បានដួលភ្លាមៗ ខណៈគាត់បានផឹកទឹកកក ក្នុងប្រកួតការលេងហ្គេមមួយ គឺបានធ្វើអោយមនុស្សជាច្រើន   មានការភ្ងាក់ផ្អើល និងកោតសរសើរពីស្រ្ដី ដែលបានចូលរូមប្រកួតនេះដែរ។

width=459

ស្រ្ដីដែលមិនត្រូវបានគេប្រាប់ឈ្មោះនោះ ត្រូវបានដួល គួរអោយអស់សំណើចផងដែរ ខណៈដែលគាត់បានហ៊ានចូលប្រកួតហ្គេមផឹកទឹកកកត្រជាក់ ឬអោយឈ្មោះថា Brain Freeze Competition នៅតំបន់ឆ្នេរមួយ នៅក្នុងរដ្ឋ Ohio​ សហរដ្ឋអាមេរិក។

width=459

width=459

លោក DJ Bootha ដែលជាអ្នករៀបចំលេងក្នុងកម្មវិធីនោះ បាននិយាយថា តាមពិតស្រ្ដីដែលដូលក្នុងការប្រកួតនោះ គឺដោយសារគាត់មិនអាចទ្រាំនឹងភាពត្រជាក់នៃទឹកកកបាន តែវាមិនមានអីប៉ះពាល់ដល់សុខភាពទេ។ ម៉្យាងទៀតគឺគ្រាន់តែរៀបចំឡើង សម្រាប់ការសប្បាយប៉ុណ្ណោះ។​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail