ចាប់តាំងតែពីតារាចំរៀង Rock ម្នាក់រៀបអពាហ៍ពិពាហ៍​ ជាមួយនិងស្វាមីថ្មីរបស់នាងរួចមកយើងសង្កេតឃើញថា ជីវិតនាងកាន់តែស្រស់ថ្លា និងសប្បាយជាងមុនទៅទៀត ។ ជាមួយនិងភាពជោគជ័យរបស់បទ Here's To Never Growing Up និង Rock N Roll រួចមកនាងចាប់ផ្តើមចេញបទថ្មីមួយទៀតហើយ ។

/បទថ្មីរបស់នាងនេះ មានចំណងជើងថា Let Me Go គឺជាបទដែលចូលរួមនិពន្ធនិងច្រៀងដោយស្វាមីរបស់នាងផ្ទាល់តែម្តងគឺ Chad Kroeger ដែលជាសមាជិករបស់ក្រុម Nickelback ។បន្ទាប់ពីចេញបទនេះផងដែរ នាងនិងស្វាមីបានផ្តល់បទសំភាសន៍ដល់ MTV ផងដែរ ដោយបាននិយាយថា បទនេះគឺចេញពីអារម្មណ៍របស់គេទាំង ២ តែម្តង ហើយនាងសប្បាយចិត្តណាស់ដែលបានរៀបការជាមួយ Chad គ្រប់ពេលវេលាពួកគេនៅជាមួយគ្នា តែងតែធ្វើអោយនាងនឹកឃើញអំពីការនិពន្ធបទថ្មី ដោយមិនចេះនឿយហត់ ។ អញ្ចឹងចូលរួមស្តាប់ទាំងអស់គ្នាទៅមើលថាផ្អែមល្ហែមយ៉ាងណា ៕

 

ដោយ ៖ លីលីប្រភព ៖ eonline