ភ្នំពេញ៖ រថយន្តកូរ៉ូឡា មួយគ្រឿង បានបើកបរ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូហ្វីណូកូនទា ពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូគាប ជាប់ ក្រោមរថយន្ត អូសម៉ូតូតាំងពីស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ រហូតជិតទៅដល់រង្វង់មូលព្រះនរាយណ៍ មុខសាលា ខេត្តកណ្តាល  តែជាសំណាង ដោយសារ អ្នកបើកម៉ូតូខ្ទាតចេញក្រោមរថយន្ត មិនបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍ គួរឲ្យរន្ឋត់នឹក ស្មានដល់នេះ បានកើតឡើង កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សាក្សីដែលឃើញ ហេតុការណ៍ដ៏អស្ចារ្យនេះ បានឲ្យដឹងថា យើងបានឃើញ រថយន្តកូរ៉ូឡា ពណ៌ស្លែ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូហ្វីណូ កូនទា ពីក្រោយ ដែលកំពុងធ្វើដំណើរពីមុខស្របគ្នា បណ្តាលឲ្យខ្ទាតម្ចាស់ម៉ូតូចេញពីរថយន្តបង្ក រងរបួសស្រាល ។

ប្រភពដដែលបន្តថា ក្រោយពីបុកម៉ូតូហើយ រថយន្តបង្កមិនបានឈប់ដោះស្រាយ នោះទេ គឺព្យាយាមបើកទៅមុខទាំងគៀបម៉ូតូ ជាប់ជាមួយ រហូតទៅដល់ផ្លូវបេតុង ច្រកចូលផ្សារក្រមួន ជិតរង្វង់មូលព្រះនរាយណ៍ សាលាខេត្តកណ្តាល ទើបទៅមុខលែងរួច ក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់ អង្រែក្រោម ឃាត់ជាប់ ទាំងរថយន្ត និងម៉ូតូ ។

ភ្លាមៗផងដែរ នគរបាលមូលដ្ឋាន បានទំនាក់ទំនង មកនគរបាលខណ្ឌទៅយក មករក្សាទុកនៅការិយា ល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល