កំសាន្ត ៖ តារាសម្តែងថៃ នាង Namtarn Pichukkana និងលោក Pai Partith បានស្រលាញ់គ្នាជាយូរណាស់មកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកទាំងពីរមិនដែលបានឃើញបង្ហោះរូបថតជាមួយគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ឬអុិនស្រ្តាក្រាមនោះឡើយ ។ 

ដោយហេតុនេះហើយទើបអ្នកគាំទ្រចង់ដឹងចង់ឃើញថាតើ តារាថៃមួយគូនេះបានបែកគ្នា​ ឬអត់ ។ 

កាលពីម្សិលមិញនេះ តួស្រីក្នុងរឿង កូនប្រសាររាជវង្ស ត្រូវបានមិត្តប្រុសរបស់នាងគឺ លោក Pai Partith បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនថ្ងៃខួបកំណើតពិតប្រាកដរបស់នាងមកដល់ទៅទៀត ។ 

ជាការពិតណាស់ នាង Namtarn Pichukkana កើតនៅថ្ងៃទី ៣០ ខែសីហា ប៉ុន្តែសង្សាររបស់នាងបានរៀបចំពិធីខួបកំណើតនេះមុនពេល ដើម្បីធ្វើអ្វីមួយជាពិសេសសម្រាប់នាង ។ ជាចុងក្រោយគូស្នេហ៍មួយគូនេះបានជម្រះមន្ទិលសង្ស័យទាំងឡាយចំពោះ Fans មួយចំនួនដែលបានគិតថា ពួកគេទាំង ២ បែកគ្នា ៕

/

/

/

/

នាង Namtarn Pichukkana និងមិត្តប្រុស

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily