ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញផ្សាយកាលពីសៅរ៍ តុលា កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា មានរឿងអច្ឆិរយៈមួយបានកើតឡើង ខណៈពេលសត្វឆ្កែមួយក្បាលត្រូវបានរកអោយឃើញថា បានត្រលប់រស់រានមានជីវិតសាជាថ្មី បន្ទាប់ពីវាត្រូវបានសម្លាប់ដោយថ្នាំពុល ដែលក្រោយមកម្ចាស់ក៏បានយកវាទៅកប់នៅក្នុងដីថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សត្វឆ្កែអច្ឆិរយៈមួយនោះមានឈ្មោះថា Jack Russell ត្រូវបានអ្នកជំនាញខាងពេទ្យសត្វ បានអះអាងថា វានៅរស់រានមានជីវិតនៅឡើយទេ បន្ទាប់ពីភ្នាក់ងារក្រុមពន្លត់អគ្គីភ័យបានបញ្ជូនវាមកធ្វើការសង្រ្គោះជាបន្ទាន់ ខណៈពេលដែលអ្នកថ្មើរជើងបានផ្តល់ដំណឹងដល់អ្នកភ្នាក់ងារក្រុមពន្លត់អគ្គីភ័យថា កន្លែងដែលកប់សត្វឆ្កែមួយក្បាលនោះ មានចលនាគួរអោយកត់សំគាល់។
Jack Russell និងអ្នកជំនាញខាងពេទ្យសត្វ Sabrina Zamora
ភ្លាមៗនោះ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុដែលស្ថិតនៅក្នុងប្រទេសបារាំង រួចក៏រួសរាន់បញ្ជូនវាទៅកាន់មន្ទីរពេទ្យតែម្តង ដែលក្រោយមកអ្នកជំនាញខាងពេទ្យសត្វបានអះអាងថា វានៅរស់រានមានជីវិតនៅឡើយទេ ស្របពេលដែលពួកគេបានបន្ថែមថា វាគឺជារឿងអច្ឆរិយៈដែលមិនគួរអោយជឿ ដែលកន្លងមកធ្លាប់តែឃើញក្នុងខ្សែភាពយន្ត៕
ដោយ ៖ ពិសីប្រភព ៖ Sky