ម៉ិចស៊ិកូ៖ ថ្មីៗនេះ គឺតែងតែឃើញនាង Anna Trebunskaya ដែលជាតារាសម្ដែងដ៏ឆ្នើម ស្រស់ស្អាត មានដើមកំណើតជាជនជាតិរុស្ស៊ី តែងតែធ្វើដំណើរកំសាន្ដទៅណា មកណាតែឯង។

រហូតមកពេលនេះ ពោលគឺក្នុងដំណើរកំសាន្ដនៅឯប្រទេសម៉ិចស៊ិកូ ទើបគេអាចដឹងថានាង Anna បានបែកពីមិត្រប្រុសសំឡាញ់របស់នាង គឺលោក Jonathan Roborts ដែលជាតារារាំដ៏ឆ្នើមនៅក្នុង ហសរដ្ឋអាមេរិក។ នាង Anna បាននិយាយថា ការធើ្វដំណើរកំសាន្ដមកដល់ប្រទេសម៉ិចស៊ិកូ គឺជាដំណើរចុងក្រោយរបស់នាង ហើយប្រទេសនេះ ក៏ជាកន្លែងដែលសប្បាយសម្រាប់នាងផងដែរ។

អ្វីដែលនាងពេញចិត្ដ គឹការជិះទូកក្ដារលើទឹកព្រោះវាហាក់បីដូចជា អោយនាងបានហាត់ប្រាណនិងបន្ទូរអារម្មណ៍ជាច្រើន បន្ទាប់ពីនាងបានបែកពីមិត្រប្រុសរបស់នាង។ទោះបីជាយ៉ាងណាក៏ដោយ ក៏គេហាក់បីជាមិនបានលឺអំពី Anna នឹងរៀបចំ ឬចង់បានមិត្រប្រុសថ្មីដែរ។
ដោយ៖ នារីប្រភព៖ lifeday