ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមសម្តីមន្រ្តីផ្លូវការអនុវត្តន៍ច្បាប់ម្នាក់ បានគូសបញ្ជាក់អោយដឹងថា យុវវ័យ វ័យ ១៩ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតក្រោយជួបនឹងឧបទ្ទេវហេតុចៃដន្យមួយ ដែលនឹកស្មានមិនដល់ថាអាចស្លាប់បានសោះ នោះគឺ ការបញ្ជាកន្ទុំរុយ (ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេង មកបុកនឹងក្បាលខ្លួនឯង កាលពីវេលារសៀលម្សិលមិញនេះ នៅឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

បន្ទាប់ពីមានការតាមដានស៊ើបអង្កេតពីសំណាក់មន្រ្តីផ្លូវការ បានអះអាងអត្តសញ្ញាណជនរងគ្រោះ អោយដឹងថា គេមានឈ្មោះ Roman Pirozek Jr វ័យ ១៩ អមដំណើរមកលេងនៅឯឧទ្យានជាតិ Calvert Vaux Park ដោយឪពុករបស់គេផ្ទាល់ លុះក្រោយមក ក៏បានជួបនឹងឧបទ្ទេវហេតុចៃដន្យរហូតដល់ស្លាប់នេះតែម្តង។
ដោយឡែក បើយោងតាមសម្តីដែលបានឃើញហេតុការណ៍នេះផ្ទាល់ បញ្ជាក់ថា គេតែងឃើញ លោក Pirozek ចូលចិត្តលេងបញ្ជាកន្ទុំរុយមួយគ្រឿងនេះ បែបល្បិចរប៉ិលរប៉ូច តែដឹងអីថា នៅពេលខុសបច្ចេកទេស សោកនាដកម្មដែលមិននឹកស្មានដល់មួយនេះ ក៏បានកើតឡើងតែម្តង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា កន្ទុំរុយ ( ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេងមួយគ្រឿងនោះ មានតម្លៃជាង ២,០០០ ដុល្លារ ។ ផ្ទុយទៅវិញ បើយើងងាកក្រឡេកទៅមើលគណនីហ្វេសប៊ុក របស់ជនរងគ្រោះវិញ គេបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ជាលេងកន្ទុំរុយគឺជាចំណូលចិត្តរបស់គេ ។ គួររំឭកផងដែរថា Pirozek គឺជាសិស្ស និស្សិត ដែលបានបញ្ជប់ការសិក្សារបស់ខ្លួន កាលពីឆ្នាំ ២០១២ ពីវិទ្យាល័យ សំណង់វិស្វកម្ម និង ស្ថាបត្យកម្ម ៕
ចំណាំ ៖ អត្ថបទសារព័ត៌មានមួយនេះ ជាគំរូស្រាប់ ដូច្នេះ ត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ រាល់លេងឧបករណ៍កំសាន្ត ក្នុងនោះរួមមានដូចជា កន្ទុំរុយ(ឧទ្ធម្ភាគចក្រ) ដែលជារបស់ក្មេងលេងជាដើម ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូរន្ធត់ ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក បុរសត្រូវរន្ទះបាញ់ មិនខ្ចីស្លាប់- ស្រ្តីជាម្តាយ ស្រឡាំងកាំង និងរន្ធត់ជាខ្លាំង ខណៈបានឃើញ កូនៗរបស់ខ្លួន សិចរួមគ្នា- ឆ្កែមួយក្បាល ទទួលបានមេដាយមាស ព្រោះនោមដាក់ គ្រាប់បែក រំលត់មិនអោយផ្ទុះ- នាំគ្នាផ្អើល មើលគូស្នេហ៍ សិចលើឡានតាក់ស៊ី កំពុងតែធ្វើដំណើរ ប៊ិះជួប នឹងគ្រោះថ្នាក់ចរាចរណ៍
ដោយ ៖ ពិសិដ្ឋប្រភព ៖ MSN