(កូរ៉េ)៖ លោក Ji II Joo តារាប្រុសក្នុងរឿង «Age of Youth» របស់ក្រុមហ៊ុនកូរ៉េ JTBC បានប្រកាសពីការសម្តែង​របស់ខ្លួន ក្នុងនាងតួ Go Doo Young ថា ធាតុពិតលោកមិនមែន ជាបុរសប្រភេទនោះទេ។

Joo អះអាងថា ទោះបីសម្តែង​ក្នុងសាច់រឿង «Age of Youth» លោកដើរតួជា Go Doo Young ជាបុរសដែលមិនល្អប៉ុន្មានឡើយ សម្រាប់មិត្តស្រី តែទង្វើ​បែបនេះ ការពិតគ្មានជាដាច់ខាត ក្នុងខ្លួនរបស់លោក។

ការប្រកាសនេះ Joo ចង់ប្រាប់ទស្សនិកជន និងអ្នកគាំទ្រថា លោកគឺជាបុរសភក្តីចំពោះនារី​ជាមិត្តស្រី និងមើលថែនាងយ៉ាងល្អ។ ចំពោះ Seungyeon ដែលជា​តួស្រី Jung Ye Eun សម្តែងក្នុងសាច់រឿង និងដើរតួជាមិត្តស្រី Go Doo Young  ធ្វើឲ្យ Joo លើកសរសើរ​មិនដាច់​ពីមា​ត់​ថា នាងពិតជាស្រស់ស្អាតណាស់ ហើយគេពិតជារីករាយ ដែលបានសម្តែង ខ្សែភាពយន្តជាមួយគ្នា៕

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង