វីរៈបុរសបើកឡានក្រុងម្នាក់ បានស្លាប់ក្រោយពីមានឧបទ្ទេវហេតុដោយមានវត្ថុម្យ៉ាងបានហោះមកបុកកញ្ចក់ឡានខាងមុខបែក និង បានចាក់ចំខ្លួនរបស់គាត់ធ្វើឲ្យរងរបួសជាទំងន់ ទោះបីជា គាត់កំពុងមានរបួស និងឈឺចាប់ គាត់នៅតែតាំងស្មារតីព្យាយាមគ្រប់គ្រងការបើកបររបស់គាត់បានយ៉ាងល្អ ដើម្បី ការពារជីវិតអ្នកដំណើរនៅលើឡានក្រុងទាំងអស់ឲ្យរួចផុតពីការស្លាប់ ដែល៤ថ្ងៃក្រោយពីកើតមានឧបទ្ទេវហេតុគាត់ក៏បានបាត់បង់ជីវិតខណៈពេលដែលគាត់មានអាយុ៤៦ឆ្នាំ និងមានឈ្មោះ Wu Bin ។
នៅក្នុងថ្ងៃពិធីបុណ្យសពរបស់វីរៈរូបនេះ ក៏មានប្រជាជនរាប់ពាន់បានចូលរួមរំលែកទុក និងគោរពវិញ្ញានក្ខន្ធនៅឯផ្ទះរបស់គាត់ក្នុងសហគមន៏ Hangzhou ខេត្ត Zhejiang ក៏ដូចជាសំដែងនូវការដឹងគុណផងដែរ។ រីឯគ្រួសាររបស់លោក Wu Bin ក៏បានអរគុណដល់ក្រុមមនុស្សទាំងអស់ដែលបានមកចូលរួមក្នុងពិធីបុណ្យនេះ ស្របពេលដែលពួកគេបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ម្នាក់។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រួសារលោក Wu បាននិយាយថា និងមិនទទួលថវិកាដែលបានបរិច្ចាកគ្រប់រូបភាព បើយោងតាមរបាយកាណ៏ក្នុងស្រុកក៏បានបន្ថែមថា លោកWu បានរស់នៅជាមួយនិងគ្រួសាររបស់គាត់ ប្រពន្ធ និងកូនរបស់គាត់អស់រយៈពេលជាង៣០ឆ្នាំ។
បើតាមប្អូនស្រីរបស់លោក Wu មានឈ្មោះ Wu Bingxin បានអោយដឹងថា៖ គ្រួសាររបស់គេត្រូវបានគាំទ្រនិងផ្គត់ផ្គង់ដោយរដ្ឋាភិបាលខេត្ត ទីក្រុង និងក្រុមហ៊ុនរបស់បងប្រុសគេផងដែររឿងហេតុការណ៏ដែលគួរអោយសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅត្រូវនិងថ្ងៃអង្គារ ដែលក្រោយមកគាត់បានស្លាប់នៅឯមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដោយសារតែគាត់បានរងរបួសថ្លើម ឆ្អឹងជំនីរ និងសរីរាង្គផ្សេងទៀត។ បើនិយាយពីពិធីបុណ្យសពវិញមានប៉ូលីសបានមកជួយអន្តរាគមន៏ និងរៀបចំសណ្តាប់ធ្នាប់ ដោយសារតែមានប្រជាជនចិនរាប់ពាន់នាក់បានប្រមូលផ្តុំជុំវិញអគារស្នាក់នៅរបស់គាត់ក្នុងការរំលែកទុក្ខដែលបានបាត់បង់អ្នកជិតខាងដ៏ល្អក៏ដូចជាពលរដ្ឋគំរូមួយរូបនេះ។ នៅពេលដែលក្តារមឈូលសាកសពលោក Wu បានហែរមកដល់ផ្ទះ រំពេចនោះប្រជាជននាំគ្នាទ្រហ៊ោយំ រីឯក្រុមហ៊ុន Taxi ក្នុងស្រុកក៏បានរៀបចំអោយការហែរហមដើម្បីសំដែងការគោរព។
រដ្ឋាភិបាលដែលដឹកនាំដោយលោក Zhao Hongzhu ក៏បានមកចូលរួមពិធីនេះ ក៏ដូចជាការរំលែកទុក្ខជាមួយគ្រួសាររបល់លោក Wu ដែលពេលនោះបានចូលរួមជាថវិកាប្រមាណជាង ៧៩,០០០ដុល្លារ។ ប៉ូលីសមិនទាន់បានប្រកាសថាតើរឿងហេតុការណ៏នេះកើតឡើងយ៉ាងណាអោយច្បាស់នោះទេ តែបើតាមការស៊ីបអង្កេតជំហានដំបូងបានអោយដឹងថា វត្ថុដែលបង្កអោយមានឧបទ្ទេវហេតុនោះមានទង្ងន់ ៣,៥ គឺឡូក្រាម៕
ដូច្នេះសូមបងប្អូនប្រិយមិត្តអ្នកអាន ទស្សនានូវរួបភាពវីដេអូដែលបានកើតឡើងនាពេលនោះខណៈពេលដែលលោក Wu ជាអ្នកបើកបរនៅខាងក្រោមទាំងអស់គ្នា៖
ដោយ ៖ ចាន់ណាប្រភព ៖ chinadailyapac