ភ្នំពេញ៖ ការកកស្ទះ ចរាចរណ៍មួយ បានកើតឡើង ខណៈមានគ្រោះថ្នាក់ ចរាចរណ៍ បានកើតឡើង ដោយសារតែ មានរថយន្តប្រភេទកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9093 បានធ្វើដំណើរ តាមផ្លូវហានណូយក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុក រថយន្តកាម៉ារី ឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ នគរបាល 2-0623 បណ្តាលឲ្យក្រឡាប់កាលពីវេលាម៉ោងប្រមាណ ៨៖២០នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅម្តុំភ្លើងស្តុប ផ្សារដីហុយ តាមបណ្តោយ ផ្លូវហានណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែមាន រថយន្តក្រឡាប់ យ៉ាងដូច្នេះ បានធ្វើឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្តកូរ៉ូឡា ដែលជាមនុស្សស្រី និងអ្នកបើករថយន្ត កាម៉ារីឆ្លាម ជាបុរសរងគ្រោះ ដល់អាយុ ជីវិតនោះឡើយ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ ភ្លាមៗដើម្បីបញ្ចៀសការ កកស្ទះ ចរាចរណ៍៕







ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល