ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបេក្ខភាព កំពូលអ្នកប្រមាញ់ក្រពើ គាតនៅតែបន្តក្លាយជាបេក្ខភាពបំបែកកំណត់ត្រាពិភពលោកដដែល  បន្ទាប់ពីទទួលបាននូវសមិទ្ធផលដែលជាស្នាដៃថ្មីមួយផ្សេងទៀត នោះគឺ ការប្រមាញ់ក្រពើយក្ស មានទម្ងន់ធ្ងន់បំផុត ​ សឹងតែមិនធ្លាប់មាន ពោលគឺ មានទម្ងន់ដល់ទៅ ៥០០ គ.ក  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

width=445

លើសពីនេះ  ប្រភពសារព័ត៌មានដដែលអះអាងបន្ថែមអោយដឹងថា  កំពូលបេក្ខភាពអ្នកប្រមាញ់ក្រពើយក្សរូបនេះ​ មានឈ្មោះថា  Drew Baker ជាពលរដ្ឋមកពីរដ្ឋ Arkansas សហរដ្ឋអាមេរិក។

width=446

គួរបញ្ជាក់ផងដែរ   ទម្រាំតែទទួលបាននូវសមិទ្ធផលស្នាដៃ ដ៏ជោគជ័យចុងក្រោយមួយនេះដោយរក្សា បាននូវដំណែងកំពូលអ្នកប្រមាញ់នោះ  លោក  Baker  បានចំណាយពេលដល់ទៅជាង ៤០ នាទី ក្នុងការតាមប្រមាញ់វា មុននឹងធ្វើការបាញ់សម្លាប់ចំក្បាល ។  យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានបរទេសផ្សេងទៀត ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយគាត់ផងដែរ ដោយនៅក្នុងនោះ គាត់បានគូសបញ្ជាក់អោយដឹងថា  វាពិតជាមិនមានងាយស្រួលនោះទេ ហើយអ្វីដែលខ្ញុំបាទប៉ាន់ស្មាន នោះគឺ ខ្ញុំអាចនឹងទទួលបានសាច់វាប្រមាណជិត២០០ គ.ក ដោយនៅក្នុងនោះ  ខ្ញុំបាទសង្ឃឹមថា ក្បាលក្រពើកំណាចមួយនេះ  នឹងយកទៅធ្វើការដាក់តាំងបង្ហាញជាសាធារណនៅសារមន្ទីរ ក្រុង Arkansas ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម៖

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល (មានវីដេអូ)

ដោយ ៖ សំណាងប្រភព ៖ huffingtonpost