ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដែលកម្រនឹងលេចលឺរឿងអាស្រូវ លោក ឆាយ វីរៈយុទ្ធ ត្រូវបានគេដឹងថា លោកនិងកញ្ញា សែ​ ចាន់ឌី ដែលជាកូនស្រីចៅកែរោងម៉ាសុីនកិនស្រូវ ហាក់សែ នឹងប្រព្រឹត្តិពិធីមង្គលការយ៉ាងអធកអធម ឲ្យសមនឹងកត្តិយសខាងស្រីយ៉ាងចឹង ។ 

/

ទោះបីជាយ៉ាងណាក៏ដោយចុះ តារាចម្រៀងសម្លេងធ្ងន់រូបនេះ នៅមិនទាន់បានបញ្ចេញថ្ងៃមង្គលឲ្យមហាជនបានឲ្យនៅឡើយទេ ប៉ុន្តែប្រហែលជាមិនឲ្យហួសខែឧសភា នេះទេ ។ 

/

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា ដោយសារតែមង្គលការត្រូវប្រារព្ធធ្វើឡើងនៅឯខេត្តកំពង់ចាម ដូច្នេះហើយទើបត្រូវមកកាន់ចំណងដៃនៅឯទីក្រុងភ្នំពេញជាថ្មីម្តងទៀត ៕

/

ដោយ ៖ គន្ធា