ព័ត៌មានកំសាន្ត ៖ អត់ម៉េចបាន...បុណ្យភូមិឆ្នាំហ្នឹង! ជួបគ្នាទាំងអស់គ្នានៅថ្ងៃទី៧-៨-៩ ខែមេសា ឆ្នាំ២០១៧ ដែលនឹងធ្វើឡើងនៅវត្តទួលក្រសាំង ​ឃុំ​រការខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ពិតជាសប្បាយជាមិនខានឡើយ ។

ពិធីបុណ្យគឺជាពិធីបុណ្យតាមបែបប្រពៃណីបុរាណខ្មែរ ដែលមានឈ្មោះថា បុណ្យភូមិ ហើយនឹងរៀបចំធ្វើឡើង និងតែងតែប្រារព្ធធ្វើឡើងមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

បើយោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុក បុណ្យភូមិ បានឲ្យដឹងថា ឆ្នាំនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃ សុក្រ សៅរ៍ អាទិត្យ ទី០៧-០៨-០៩ ខែមេសា ឆ្នាំ២០១៧ ចំណែកឯទីតាំងវិញគឺស្ថិតនៅវត្តទួលក្រសាំង ។ 

តោះនៅចាំអីទៀតឆាប់ Mention មិត្តៗរបស់អ្នកដើម្បីហៅពួកគេទៅលេងបុណ្យភូមិទាំងអស់គ្នា ព្រោះជាបុណ្យប្រពៃណីខ្មែរយើង ៕

 

//

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB