ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែមស្រស់ កំពុងតែលេចធ្លោយ៉ាងខ្លាំង តាមរយៈការសម្តែង និងស្ពតពាណិជ្ជកម្មកញ្ញា សារាយ សក្ខណា ថ្មីៗនេះ ត្រូវបានមហាជន រិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហាញវត្តមាន ប្រកួតប្រជែងយកពាន នៅក្នុងកម្មវិធី “អប្សរា Award” កាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ ដោយសារតែគេ មើលឃើញថា តារាសម្តែងកញ្ញា សារាយ សក្ខណា បានធ្វើស្ទីលតាម តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន ស្ថិតក្រុមនាយពែកមី គឺនាង ខ្ញុង ។

ដោយមុននេះមហាជនអ្នក ទស្សនាគេបានឃើញនាង ខ្ញុង តុបតែងខ្លួនដូច នាងកែវណាម៉ា សម្តែងនៅក្នុងសាច់រឿង មួយមានចំណងជើងថា ”នាងកែវណាម៉ា” ដែលបានចាក់ផ្សាយបញ្ចប់ នៅលើកញ្ចក់ទូរទស្សន៍ MyTV នាពេលថ្មីៗកន្លងទៅ ។ ចំពោះការសម្តែង នៅក្នុងសាច់រឿង នាងកែវណាម៉ា នេះនាងខ្ញុងហាក់ទទួលបាន ការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជនទូទៅ ជាពិសេសអ្នកនិយម តាមដានការសម្តែង កំប្លែងរបស់នាង ។

តែដោយឡែកនាពេលនេះ មហាជនទូទៅមានការងឿងឆ្ងល់ និងធ្វើការរិះគន់ធ្ងន់ធ្ងន់ៗ មកលើតារាសម្តែង ដែលទើបតែភ្ជាប់ពាក្យ ជាមួយមេធាវីអាណិកជន រស់នៅសហរដ្ឋអាមេរិក កញ្ញា សារាយ សក្ខណា ថា នាងតុបតែខ្លួនដូច នាង កែវណាម៉ា ពេលនេះ សក្ខណា លេងស្ទីលតាមនាងខ្ញុង ព្រោះកន្លងមកគេឃើញថា នាងខ្ញុងតុបតែខ្លួនបែបនេះ ទទួលបានប្រជាប្រិយភាពខ្លាំង ដូច្នេះនាងធ្វើស្ទីលបែបនេះ គឺដើម្បីទទួលបាន ប្រជាប្រិយភាព ខ្លាំងដូចនាងខ្ញុងដែរ ។

អ្វីដែលមហាជនកត់ សម្គាល់នោះត្រង់ថា កាលពីពេលមុនៗ កញ្ញា សក្ខណា មិនដែលលេងស្តាយ ណាមួយដូចគេនោះទេ ទើបតែលើកនេះ នាងបាន យកស្ទីលតាមនាងខ្ញុង ដើម្បីទាញរកប្រជាប្រិយភាព របស់នាង ដើម្បីយកឈ្នះក្នុងការ ប្រកួតប្រជែងយកពានក្នុង កម្មវិធី “អប្សរា Award “របស់ស្ថានីយទូរទស្សន៍អប្សរា ។

ចំពោះការតុបតែខ្លួនរបស់កញ្ញា សារាយ សក្ខណា ដូចនាងខ្ញុង សម្តែងក្នុងរឿងនាង កែវណាម៉ា និងធ្វើឲ្យមហាជនរិះគន់ ខ្លាំងៗមកលើនាង បែបនេះគេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយបញ្ជាក់ឲ្យច្បាស់ ពីស្រីស្រស់ សារាយ សក្ខណា ថាការស្លៀកពាក់របស់ នាងនៅពេលនេះក្នុងគោលបំណង បែបណានោះទេ ដោយសារលេខទូរស័ព្ទ របស់នាងដែល ធ្លាប់ប្រើទាក់ទងអត់ចូល ។

ដូច្នេះដើម្បីឲ្យអស់មន្ទិលសង្ស័យ ពីបញ្ហានេះគេហទំព័រ LookingTODAY សង្ឃឹមថា កញ្ញា សារាយ សក្ខណា នឹងចេញមុខបកស្រាយ ក្នុងពេលឆាប់ៗនេះ ហើយគេហទំព័រ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយពីបញ្ហានេះ ដើម្បីជម្រះមន្ទិលសង្ស័យ និងការរិះគន់របស់មហាជន ៕

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល