អាឡឺម៉ង់៖ ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ គឺបានធ្វើអោយភ្ងៀវទេសចរណ៍ជាច្រើនពាន់នាក់ ជាពិសេសគឺប្រជាជននៅតំបន់អឺរ៉ុប បាននាំគ្នាសម្រុកយ៉ាងខ្លាំង ចូលទៅតំបន់កំសាន្ដមួយកន្លែង ដែលវាមានភាពប្រណិត ស្រស់ស្អាត ពោលគឺស្ទើរមិនតែគួរអោយជឿនឹងភ្នែកសោះ។ កន្លែងនោះទៀតសោត គឺត្រូវបានគេអោយឈ្មោះថា តំបន់ត្រូពិកអឺរ៉ុប។

តំបន់ត្រូពិកអឺរ៉ុប ត្រូវបានគេរៀបចំឡើង នៅលើកោះមួយ នៃប្រទេសអឺឡឺម៉ង់ ក្នុងទំហំដីរាប់សិបហិកតា ហើយក្នុងនោះ ត្រូវបានគេហ៊ុំព័ទផ្នែកឆ្នេរមួយភាគ ដែលមានបណ្ដោយ ៣៦០ និងទទឹង ២១០ម៉ែត្រ ដោយមានដំបូលកម្ពស់ ១០៧ ម៉ែត្រទៀតផង ។
អ្វីដែលអស្ចារ្យ សម្រាប់តំបន់ត្រូពិកអឺរ៉ុប គឺថានៅក្នុងនោះរួមមាន ផ្ទះសំណាក់ ភោជនីដា្ឋនកន្លែងហាត់ប្រាណ ព្រៃឈើដ៏ស្រស់ស្អាតដូចនៅតំបន់ត្រូពិកអាស៊ីផងដែរ។ ជាពិសេសនូវមានឆ្នេរខ្សាច់ និងកន្លែងក្មេងលេងទៀតផង។ គួរបញ្ចាក់ផងដែរថា តំបន់ត្រូពិកនេះ ត្រូវបានគេដាក់អោយដំណើរការតាំងពីឆ្នាំ ២០០៤ មកម្លេះ ហើយក្នុងមួយថ្ងៃៗ ក៏អាចមានមនុស្សចូលទស្សនាប្រមាណជា ៦០០០នាក់ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕
ដោយ៖ នារីប្រភព៖ newsday