អន្តរជាតិ ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានចិន chinawhisper អោយដឹងថា ប្រទេសចិន នឹងបានសម្ពោធជាផ្លូវការក្នុងការបើកការដ្ឋាន សង់សង់សណ្ឋាគារក្រោមដី លំដាប់ថ្នាក់ផ្កាយប្រាំ ដែលសណ្ឋាគារនេះមានឈ្មោះថា Shanghai Tianmashan Pit Hotel ។

អ្វីដែលរិតតែអស្ចារ្យ ហើយប្លែកនោះគឺ សណ្ឋាគារក្រោមដីមួយនេះ គ្រោងនឹងចំណាយថវិកាប្រមាណជាង ៦០០ million Yuan ខណៈដែលសណ្ឋាគារមួយនេះ នឹងត្រូវសាងសង់ឡើងនៅកន្លែងយកថ្មមួយកន្លែង ស្របពេលដែលរបាយការណ៍បានបញ្ជាក់ថា វាមានដល់ទៅ ២១ ជាន់ ខណៈពេលដែល ១៧ ជាន់នៅក្រោមដី , ៣ ជាន់នៅលើដី នឹងមួយជាន់ផ្សេងទៀតនៅក្រោមទឹក។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ មួយនេះ នឹងត្រូវឈរសំកាំងខ្លួន បង្អួតដល់ភ្ញៀវទេសចរនាប៉ុន្មានឆ្នាំខាងមុននេះ នៅក្នុងទីក្រុង Shanghai តំបន់ភ្នំ Tianma ប្រទេសចិន ៕

ដោយ ៖ មង្គលប្រភព ៖ chinawhisper