ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ អោយដឹងថា ក្រុមមនុស្សស្រី ប្រុសមួយក្រុម ពិតជាបានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ នាំគ្នាដើរសួព្រ័ត្រជាមួយនឹងរយៈកំពស់មួយដ៏ខ្ពស់ទាំងអាក្រាតកាយ។

អ្វីដែលជាភាពភ្ញាក់ផ្អើលលើសពីនេះ ដែលបង្កឡើងដោយក្រុមភ្ញៀវទេសចរពនេចរទាំងអស់នេះ ក្រៅពីភាពអាក្រាតកាយនោះគឺ ភាពប្រថុយប្រថានហួស ក្នុងការដើរសួព្រ័ត្រដោយមិនមានឧបករណ៍ការពារសុខសុវត្ថិភាព តាមលក្ខណៈបច្ចេកទេស ពោលគឺពួកគេបានត្រឹមតែយកខ្សែ មកចង់នឹងចង្កេះ ឬក៏ ក ជើងជាដើម តែអ្វីដែលរឹតតែស្រឡាំងកាំងនិងរន្ធត់នោះគឹ បុរសម្នាក់មានឈ្មោះថា Andy Lewis បែរជាយកខ្សែមកចង់អវយៈភេទ(លឹង្គ) របស់គាត់ទៅវិញ ខណៈដើរសួព្រ័ត្រទាំងអាក្រាតកាយ ជាមួយនឹងរយៈកំពស់ខ្ពស់ ដល់ទៅ ៣០ ម៉ែត្រ និងមានរយៈចម្ងាយដល់ទៅ ៦១ ម៉ែត្រ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា រាល់បេក្ខភាពសន្លឹករូបថតទាំងអស់នេះ ត្រូវបានថតដោយផ្ទាល់ដៃ ពីសំណាក់អ្នកជំនាញថតរូបមានឈ្មោះ Jared Alden វ័យ ៣១ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងសកម្មភាពប្លែកៗ ដែលត្រូវបានធ្វើឡើងដោយក្រុមមនុស្សទាំងអស់នេះ គឹបានធ្វើឡើង ដើម្បីជាការសាទរក៏ដូចជាចូលរួមក្នុងកម្មវិធីបុណ្យ GGBY highline festival ។ ដោយឡែក ទីតាំងដែលពួកគេបានលេងកម្មវិធីកីឡាដ៏រន្ធត់ និងចម្លែកមួយនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់អោយដឹងនៅឡើយនោះទេ គ្រាន់តែបានដឹងថា នៅឯតំបន់វាលខ្សាច់ Utah Desert នារដ្ឋ Utah សហរដ្ឋអាមេរិក ៕



ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ