បើតាមប្រភពពត៌មានបានអោយដឹងថា ប្រទេសចិនបានមានគំរោងដ៏ធំមួយនៅក្នុងទ្វីបអាហ្រ្វិចដោយសាងសង់អាគារអោយក្លាយទៅជាទីក្រុងរណបមួយសំរាប់ ប្រជាជាជាង 500,000 នាក់ដោយនៅក្នុងនោះមានសំណង់អាគារសម្រាប់រស់នៅ 750 អគារ សំណង់អគារសាលារៀនជាង 10 អគារ និងសំណង់អាគារ 100 ផ្សេងទៀតសម្រាប់ដើរទិញទំនិញ។
គួរបញ្ជាក់ផងដែរថា វាប្រឈមមុខនិងហានិភ័យខ្ពស់ ដែលអាចធ្វើអោយគំរោងមួយនេះ ក្លាយទៅជាទីក្រុងខ្មោចបាន ដោយសារតែប្រជាជនភាគច្រើនគ្មានលទ្ធភាពក្នុងការផ្លាស់ប្តូរទីលំនៅមករស់នៅទីនេះ។

គម្រោងដ៏ធំនេះ នឹងត្រូវបានសាងសង់នៅឯជាយក្រុងរបស់ប្រទេស Angola ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា គ្មានប្រជាជាច្រើនណាស់ណានោះទេ ហើយប្រជាជនដែលរស់នៅក្បែរនោះ ក៏មិនមានលទ្ធភាព ក្នុងការផ្លាស់ប្តូរទីលំនៅមករស់នៅទីនោះទេ ពោលគឺ យ៉ាងហោចណាស់ពួកគេត្រូវមានប្រាក់ប្រមាណជាង £75,000 ដែរ។
ផ្ទុយទៅវិញ បើយោងទៅតាមសម្តីរបស់បុរសម្នាក់ បានអោយដឹងថាគាត់ចូលចិត្តទីកន្លែងដ៏ស្ងាត់ជ្រងំនេះទៅវិញ ដោយគាត់បានបញ្ជាក់ថា នៅទីនេះមានកន្លែងងាយស្រួលក្នុងការចតរថយន្ត មានទីធ្លាក្នុងការលេងកីឡាផ្សេងៗ ដូចជា បាល់ទាត់ បាល់ទះជាដើម ហើយ ទោះបីជាវាស្ងាត់ជាងទីក្រុងផ្សេងបន្តិចមែន ក៏មិនមានអំពើឧក្រិដ្ឋកម្មនៅទីនេះនោះទេ។

ហើយគាត់បាននិយាយបញ្ជាក់បន្ថែម ប្រាប់ដល់ភ្នាក់ងារសារពត៌មាន BBC ថា វាគឺជាកន្លែងល្អក្នុងការរស់នៅ ក៏ប៉ុន្តែប្រជាជនភាគច្រើនគ្មានលទ្ធភាពនោះទេ ដោយការដែលមករស់នៅក្នុងតំបន់នេះ ពុំមានការងារធ្វើនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការសាងសង់រួចជាស្ថាពរ រយៈពេលអំឡុងជាងមួយឆ្នាំ អគារដែលដាក់លក់មានដល់ទៅ 2800 អគារឯណោះ ក៏ប៉ុន្តែ មានអគារត្រឹមតែ 220 ប៉ុណ្ណោះបានលក់ចេញ ដែលករណីបែបនេះ បានធ្វើអោយប្រជាជនទូទៅ ក៏ដូចជាសារពត៌មានមួយចំនួនគិតថា វាប្រឈមនិងហានិភ័យខ្ពស់ ដែលអាចក្លាយទៅជាទីក្រុងខ្មោច ដែលករណីបែបនេះ ធ្លាប់បានកើតឡើងនៅសហភាពអឺរ៉ុប នាពេលកន្លងទៅ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សំណង់អាគារដ៏ស្ងាត់ជ្រងំនេះ អាចក្លាយទៅជាទីក្រុងខ្មោចបានឬយ៉ាងណា សូមតាមដានទស្សនាវីដេអូខ្លីខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធីប្រភព ៖ dailymail