ស្ទើរតែមិនគួរអោយជឿ ៖ Aptly គឺជាភោជនីយដ្ឋានសាមញ្ញៗលើទឹកមានតែមួយគត់នៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន ដែលទទួលបានការពេញនិយមពីសំណាក់ប្រជាជនទូទៅ ជាមួយនឹងការទាក់ទាញដ៏អស្ចារ្យ នៃគំនិតច្នៃប្រឌិតដោយតំរៀបតុនៅលើផ្ទៃទឹក ស្របពេលដែលប្រទេសនេះ ក៏កំពុងតែជួបនឹងបញ្ហាអាកាសធាតុ ពោលគឺ ការកើនឡើងកំដៅគួរអោយកត់សម្គាល់។
ជាមួយនឹងការកើនឡើងកំដៅ ដល់ទៅជិត ៤០ អង្សា ភោជនីយដ្ឋានលើទឹកមួយនេះ បានក្លាយជាទីពេញនិយម មួយរបស់ប្រជាជនទូទៅ ពោលគឺ ពួកគេអាចទទូលទានអាហារលើទឹកបណ្តើរ ដោយដោះស្បែកជើងចេញ ជាមួយនឹងការទទួលយក ភាពត្រជាក់ល្ហឹមពីទឹកស្ទឹង។

ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើទិដ្ឋភាពរួម នៃភោជនីយដ្ឋានលើទឹកបែបសាមញ្ញៗមួយនេះ មានសភាពអ៊ូអរយ៉ាងណានោះ តាមដានទស្សនាបណ្តារូបភាព មួយចំនួនដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖



ដោយ ៖ រិទ្ធីប្រភព ៖ odditycentral