ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកកាលពីម្សិលមិញនេះលោកអូបាមា បានជាប់ឆ្នោតសារជាថ្មី ខណៈដែលប្រជាប្រិយភាពរបស់លោកត្រូវបានតារាជាច្រើនក្នុងស្រុកពេញចិត្ត និងអបអរលោកជាខ្លាំង។/ក្នុងនោះក៏មានតារាវ័យក្មេងផងដែរ ដែលបាននាំគ្នា ផ្ញើរទ្វីត ទៅតាមទំព័រ ទ្វីតទ័រ ផ្ទាល់ខ្លួនដើម្បីអបអរលោក អូបាមា ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី។ ក្នុងនោះគេសង្កេតឃើញតារាវ័យក្មេងជាច្រើនដែលបានអបអរលោកអូបាមាដូចជា Demi Lovato, Niall Horan, Lea MicheleDianna Agron, Chris Colfer, Naya Rivera, Bella Thorne, Shay Mitchell ជាដើមហើយនៅមានច្រើនទៀត ដែលមិនអាចនឹងរាប់អស់។គេសង្កេតឃើញថាលោកអូបាមា នៅតែមានប្រជាប្រិយភាពដែលទទួលបានពីសំនាក់អ្នកមានឈ្មោះល្បីធំ ដែលជាហេតុនាំអោយលោកឈ្នះឆ្នោតលើកនេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ justjaredjr