ក្រោយពីជួបគ្រោះថ្នាក់ម៉ូតូនៅឥណ្ឌូនេស៊ី Mathew Taylor អាយុ៣១ឆ្នាំមកពីប្រទេសអង់គ្លេសបានសន្លប់ធំ(ភ្លឺក)។ អាការៈនេះបានអូសបន្លាយអស់រយះពេល១០ខែមកហើយហើយក្រុមគ្រូពេទ្យក៏បាននិយាយថា គាត់គ្មានសង្ឃឹមនឹងអាចដឹងខ្លួនវិញបានឡើយ។ ជាក់ស្តែង ដោយសារតែការនិយាយទូរស័ព្ទរបស់នាង Anda Nurul, Mathew បានដឹងខ្លួន និងយំព្រោះតែលឺសំលេងសង្សាររបស់ខ្លួន។
តាមព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់របស់ Mathew បានកើតឡើងនៅកោះ Bali, កន្លែងដែលគាត់បានជួប Anda ពេលដែលធ្វើការជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅទីនោះ។ ក្រោយពីគ្រោះអាក្រក់នោះ Mathew ត្រូវបានដឹកបញ្ជូនត្រលប់ទៅស្រុកកំណើតវិញ ក្នុងអាការៈបាក់ឆ្អឹង និងសន្លប់ធំ(ភ្លឺក) ដែលមនុស្សជាច្រើនមិនមានសង្ឃឹមថាគាត់អាចនឹងដឹងខ្លួនវិញបានឡើយ។

Mathew បានជួបគ្រោះថ្នាក់ពេលរស់នៅ Indonesia ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស
នាង Anda Nurul បានធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីសួរសុខទុក្ខ ក៏ដូចជាថែទាំសង្សាររបស់ខ្លួន ប៉ុន្តែនាងត្រូវបានវិលត្រលប់មក Indonesia វិញព្រោះវីសាអស់កាលកំណត់។ នៅថ្ងៃមួយ ពេលដែលខលទូរស័ព្ទទៅ Anda ដែលប៉ាម៉ាក់ Mathew ជាអ្នកកាន់ទូរស័ព្ទ ហើយបានដាក់ទូស័ព្ទជាប់ត្រចៀកកូនប្រុសរបស់ខ្លួនដែលកំពុងសំរាកព្យាបាលជំងឺនៅលើគ្រែ។ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង គឺ Mathew ស្រាប់តែដឹងខ្លួន និងបានយំ ពេលបានលឺសំលេងសង្សាររបស់ខ្លួនដែលនៅឆ្ងាយរាប់សិបពាន់គីឡូម៉ែត្រ។ឪពុកចុងរបស់ Mathew, លោក Simon Moore បាននិយាយថា : ប្រពន្ធខ្ញុំបានហៅទូរស័ព្ទទៅ Anda ក្នុងពេលដែលពួកយើងកំពុងនៅក្បែរ Mathew ហើយក្រោយពេលវាបានលឺសំលេងរបស់សង្សារវា ឃើញវាខំប្រឹងស្តាប់ និងឆ្លើយក្នុងការសន្ទនា។ ក្រោយមកវាក៏ស្រក់ទឹកភ្នែក។ពួកយើងរីករាយក្នុងចិត្តខ្លាំងណាស់ ព្រោះនេះជាសញ្ញាមួយដ៏ល្អ។គ្រូពេទ្យ Luke Griggs មកពីមជ្ឍមណ្ឌលព្យាបាលរបួសបានឲ្យដឹងថា Mathew អាចនឹងដឹងខ្លួនវិញ១០០%។ ជាក់ស្តែង ការដែលអាចដឹងខ្លួនឡើងវិញ វាក៏អាស្រ័យនឹងដំណើរការវិលត្រលប់មកវិញនូវវិញ្ញាណ រួមមានការរំញោចតាមរយះក្លិន សំលេង និងការសំរាកព្យាបាលដោយយកចិត្តទុកដាក់៕

ដោយសារតែសំលេងរបស់សង្សារតាមរយះទូរស័ព្ទ...

... Mathew បានដឹងខ្លួនឡើងវិញ ក្រោមការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រួសារ និងគ្រូពេទ្យ
ដោយ៖ និស្ស័យប្រភព៖ K14