ហូលីវូដ ៖ ក្រោយរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ពេលនេះតារាចម្រៀងស្រីនាង Selena gomez បានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែនាងត្រូវសង្ងំលាក់ខ្លួនពីបរិយាយកាសខាងក្រៅ​ ជាពិសេសរូបនាងក៏ផ្តាច់ខ្លួនពីបណ្តាញសង្គមមួយរយៈពេលធំផងដែរ ។ 

/

មានហ្វេនៗជាច្រើនសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានឃើញព័ត៌មានចុះផ្សាយថា តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ មានសភាពល្អប្រសើរជាងមុន ។ 

គួរបញ្ជាក់ឲ្យដឹងថា ម្ចាស់បទ Back to you រូបនេះទទួលការព្យាបាលជម្ងឺផ្លូវចិត្តអស់រយៈពេលជាងមួយខែ មុនពេលចេញពីមន្ទីរពេទ្យ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14