យោងតាមព័ត៌មានបែកធ្លាយនាពេលចុងក្រោយនេះបង្ហាញថា ស្មាតហ្វូន Galaxy Note 5 របស់ Samsung នឹងត្រូវបានគេប្រកាសបង្ហាញជាផ្លូវការនាថ្ងៃទី ១២សីហា និងចាប់ផ្ដើមដាក់លក់ចាប់ពីថ្ងៃទី ១៤សីហាខាងមុខ។

ប៉ុន្មានថ្ងៃមុននេះ មិត្តអ្នកអានធ្លាប់បានឃើញរូបភាពហ្វាប្លេត Galaxy Note 5 ដ៏ស្រស់ស្អាត កើតចេញពីការគូសវាសរបស់អ្នកកាត់តរូបភាព ប៉ុន្តែ ពេលនេះ បណ្ដារូបភាពពិត និងផ្លូវការរបស់កំពូលស្មាតហ្វូនខ្នាតធំនេះ ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងឆាប់រហ័សលើបណ្ដាអ៊ីនធឺរណិត។

យោងតាមរូបភាពទាំងនេះបង្ហាញថា Galaxy Note 5 នៅតែត្រូវបានរក្សារចនារូបរាងដូចទៅនឹង Galaxy Note 4 ។ ចំណែកខ្នងរបស់វាកោង ស៊ុមធ្វើអំពីលោហធាតុ ហើយគែមនានាត្រូវបានដាំត្បូង ប៉ុន្តែ វានៅតែមិនអាចស្ដើងជាង Galaxy S6 ដោយ Galaxy Note 5 មានកម្រាស់ 7,9mm។

ជំនួសមកវិញ Galaxy Note 5 អាចត្រូវបានបំពាក់ថ្មដែលផ្ទុកថាមពលបានច្រើន ប្រហែល 4.100 mAh ដើម្បីឆ្លើយតបទៅនឹងអេក្រង់ដែលមានរីសូលូសឹនខ្ពស់។ គែមខាងក្រោមរបស់ម៉ាស៊ីននេះគឺជាកន្លែងដាក់ប្រព័ន្ធសម្លេង រន្ធសាកថ្ម និងរន្ធដោតកាស។ រីឯប៊ូតុងបិទបើក ត្រូវបានគេដាក់នៅគែមខាងស្ដាំ ចំណែកគែមខាងឆ្វេងគឺមានប៊ូតុងបង្កើន និងបន្ថយសំឡេង។

អំពីម៉ាស៊ីន Galaxy Note 5 នឹងត្រូវបានបំពាក់ប្រូសេសឺរ Exynos 7422 របស់ Samsung ហើយប៊ិច S Pen នឹងត្រូវបានបំពាក់ឱ្យហ្វាប្លេតនេះ។ សេនសឺរកាមេរ៉ារបស់ Galaxy Note 5 ត្រូវបានគេអភិវឌ្ឍគុណភាព។ ជាងនេះ មុខងារថតរូប RAW ឬមុខងារដទៃរបស់កាមេរ៉ា ក៏ត្រូវបានគេធ្វើឱ្យប្រសើរឡើងផងដែរ។





ទាក់ទិននឹង Galaxy Note 5 នេះដែរ ព័ត៌មានចចាមអារ៉ាមមុននេះ បានឱ្យដឹងថា ហ្វាប្លេតនេះ មានអេក្រង់ 5,7 inch រីសូលូសឹន4K ហើយ ដង់ស៊ីតេភិចសែលនៃរូបថត អាចឡើងដល់ 700 ppi៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/gen