Donghae សមាជិកក្រុម Super Junior កាលពីពេលថ្មីៗនេះ គេបានចាប់ផ្ដើមប្រលូកក្នុងការស៊ីជាលើកទី ១ ដោយបានបើកហាងកាហ្វេមួយដែលមានឈ្មោះថា The Grand Palace។/ហាងកាហ្វេរបស់គេបានបើកកាលពីដើមសប្ដាហ៍មកនេះដែលមានភ្ញៀវជាច្រើនសុទ្ធសឹងតែជាប្រិយមិត្តនារីៗ បាននាំគ្នាបាក់ទៅឈរតម្រង់ជួររង់ចាំកន្លែងអង្គុយ ហើយរំពឹងថាបានជួបតារាល្បីផងដែរ។/ការបើកហាងរបស់គេមិនសូវជាមានអ្វីធំដុំនោះទេ គឺគ្រាន់តែបើកធម្មតាហើយប្រកាសតាម ទ្វីតទ័រប៉ុណ្ណោះ ហើយសម្រាប់អ្នកគ្រប់គ្រងហាងវិញគឺ Donghae មិនបានធ្វើវាដោយខ្លួនឯងនោះតេព្រោះតែគេមានការរវល់ដូចនេះហើយគេបានដាក់អោយបងប្រុសជីដូនមួយរបស់គេចាត់ចែងមើលហាងនេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ jpoasia