កំសាន្ត ៖ នាង​ YaYa Urassaya Sperbund បានចុះកុងត្រារឿងដំបូងជាមួយក្រុមហ៊ុន GDH ជាលើកដំបូងក្នុង រឿង “បងប្រុសកំពូលកូរ” ដែលនឹងចាក់បញ្ចាំង​ ថ្ងៃទី​ ២១ មិថុនា ខាងមុខនេះហើយ (មានវីដេអូ)

ត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ អ្នកគាំទ្ររឿងថៃបែបមនោសញ្ចេតនាលាយឡំនឹងសំណើច នឹងត្រូវបានទទួលចំណីអារម្មណ៍ដ៏អស្ចារ្យ ដែលនោះគឺជារឿងធំបំផុតប្រចាំឆ្នាំរបស់ប្រទេសថៃ។

/

Brother of the Year ដែលមានការចូលរួមសម្តែងដោយ កញ្ញា YaYa Urassaya Sperbund ប្រហែលជាមានកិត្តិសព្ទតិចតួចក្នុងការសម្តែង ក៏ប៉ុន្តែតារាម៉ូដែល និងតួសម្តែងស្រី ដែលជាកូនកាត់ថៃ-ន័រវែសរូបនេះ មានកេរ្ត៍ឈ្មោះល្បីយ៉ាងធំធេងក្នុងពិភពម៉ូដែល ទន្ទឹមនឹងនេះដែរ តួសម្តែងប្រុស ដែលជាកូនកាត់ថៃ-សិង្ហបុរី-បារាំង នោះគឺ Sunny Suwanmethanon ក៏ទទួលបានកេរ្ត៍ឈ្មោះល្បីយ៉ាងខ្លាំង ក៏ព្រោះតែគេធ្លាប់សម្តែងរឿងជាច្រើនដូចជា I Fine.. Thank You.. Love You, Heart Attack និង Mr. Hurt។​កញ្ញា YaYa ក៏បានប្រាប់ថាកញ្ញាសប្បាយចិត្តមែនទែនដែលអាចធ្វើការជាមួយនឹងក្រុមហ៊ុន GDH ជាលើកដំបូងហើយក៏ជារឿងកុនខ្នាតធំប្រចាំប្រទេសថៃផងដែរ។

/

Brother of the Year នឹងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី21 ខែមិថុនានេះតទៅ ហើយ ។

ដូច្នេះអ្នកគាំទ្ររឿងថៃទាំងអស់ ត្រៀមខ្លួន និងចូលរួមគាំទ្ររឿង Brother of the Year មាននៅតែរោងភាពយន្ត លេជេន និង ប្រ៉ាស៊ីនេផ្លេចតែប៉ុណ្ណោះ នាថ្ងៃទី 21 ខែមិថុនា ខាងមុខនេះទាំងអស់គ្នា!

ទស្សនា Trailer នៅទីនេះ

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited