ព័ត៌មានកំសាន្ត ៖ នៅចាំរឿងឥណ្ឌាដែលពេញនិយមកាលពីឆ្នាំ ២០១៦ ទេ? នោះគឺរឿង បេះដូងលាក់ស្នេហ៍ ដែលពេញនិយមទាំងចាស់ក្មេង ចូលចិត្តទស្សនារឿងនេះខ្លាំងណាស់ រហូតមានអ្នកខ្លះដាច់បាយដោយសារតែរឿងនេះទៀតផង ។
តោះយើងក្រលេកមកមើលជីវិតពិតរបស់តួស្រីដែលត្រូវជាម្តាយរបស់លោក សា លុក ក្នុងរឿងនោះ ដែលត្រូវប្តីវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ គឺ អ្នក ហើយក្នុងជីវិតពិត អ្នកស្រីមានឈ្មោះថា Geetanjali Tikekar ហើយក៏មានស្វាមីរួចទៅហើយ ប៉ុន្តែប្រភពមិនបានបញ្ជាក់ទេថា ស្វាមីរបស់អ្នកស្រីឈ្មោះអ្វីនោះ គ្រាន់តែបង្ហោះមុខមាត់របស់លោកគឺមាន ពុកមាត់មិនចាញ់ សា លុក ប៉ុន្មានទេ ។
គួរបញ្ជាក់ឲ្យដឹងថា ក្នុងរឿង បេះដូងលាក់ស្នេហ៏ លោកគឺមានឈ្មោះថា សា លុក ហើយមានឈ្មោះពិតថា លោក Avinash Sachdev ហើយសម្តែងជាតួកូនប្រុសរបស់អ្នកស្រី Geetanjali Tikekar ហើយលោកក៏មានភរិយារួចទៅហើយដែរ នាងមានឈ្មោះថា Shalmalee Desai ដែលជាតួស្រីម្នាក់ដែលសម្តែងជាតួបងថ្លៃ ។ ការពិតទៅអ្នកទាំងពីរគឺជាស្វាមីនឹងគ្នា ដែលរៀបការបានប្រហែលជាជាងមួយឆ្នាំហើយ ។ បញ្ជាក់ ៖ មានតែអ្នកធ្លាប់តាមដានរឿងនេះទើបបានយល់ពីអត្ថន័យក្នុងអត្ថបទនេះ ៕
-ចុចអាន ៖ ខ្លាំងបាត់!! សា លុក និងសូ ចាល ដែលបងប្អូនថ្លៃក្នុងរឿង បេះដូងលាក់ស្នេហ៍ ជាប្តីប្រពន្ធពិតប្រាកដមែន





ដោយ ៖ គន្ធា
ប្រភព ៖ IG