ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រស្ទើរតែមិនជឿទេថា តារាស្រី Ruby Lin មានអាយុដល់ទៅ ៤០ ឆ្នាំដោយសារតែនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល ។ 

មូលហេតុដែលគេនិយាយថា Ruby Lin នៅតែមានរូបសម្រស់ស្រស់ស្អាតដោយសារតែ កាលពីពេលថ្មីៗនេះនាងត្រូវបានគេប្រទះឃើញថា នាងបានចេញទៅបរិភោគអាហារពេលល្ងាច នៅខាងក្រៅដោយមិនបានតុបតែងមុខអ្វីទាំងអស់ ។ 

/

/

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា​ Ruby Lin និងអនាគតស្វាមីរបស់នាង លោក Wallace Huo ដែលលោកមានអាយុទើបតែ ៣៦ ឆ្នាំប៉ុណ្ណោះ ហើយអ្នកទាំង ២គ្រោងនឹងរៀបមង្គលការនៅក្នុងពេលឆាប់ៗនេះ ។  

គួររំលឹកឲ្យដឹងថា មូលហេតុដែលលោក Wallace Huo សម្រេចចិត្តជ្រើសរើសយក តារាស្រី Ruby Lin មកធ្វើជាភរិយានាពេលអនាគត ដោយសារតែនាងមានអាយុច្រើនជាងគាត់ និងអាចមើលថែរក្សាគាត់ និងជាមនុស្សមានចិត្តមិនងាយនឹងឆេវឆាវ ដូចជាក្មេងស្ទាវ ដែលងាយខឹង ​និងឆេវឆាវ គ្រប់រឿងនោះឡើយ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop