រយះពេលពីរខែកន្លងទៅនេះ កម្មវិធីបណ្ណាល័យចល័ត របស់ក្លឹបយុវជនករុណា និង Camnews បានចាប់ផ្តើមដំណើរការ នៅក្នុងសហគមន៍អណ្តូង ដែលជាសហគមន៍ក្រីក្រមួយ នៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១៥គ.ម ពីទីក្រុងភ្នំពេញ។ ការអានសៀវភៅ ការលេងល្បែងកំសាន្ត ការផាត់រូប គឺជាសកម្មភាពពេញនិយមសម្រាប់ កុមារនៅក្នុងកម្មវិធីបណ្ណាល័យចល័តរបស់យើង។   កុមារប្រមាណពី៣០ ទៅ៤០នាក់បានចូលរួម កម្មវិធីជាមួយយើង ជារៀងរាល់ខែប្រកបដោយភាពរីករាយ។

width=400

យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជន ដែលបានចូលរួមឧបត្ថម្ភសៀវភៅ រឿងនិទាន សម្ភារៈសិក្សា និងថវិការ ដើម្បីគាំទ្រគម្រោងថ្មីមួយនេះ។ ការចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីករុណាធម៌របស់លោកអ្នកចំពោះកុមារក្រីក្រដែលកំពុងត្រូវការជំនួយឧបត្ថម្ភទាំងផ្លូវកាយ វាចារ ចិត្ត និងសម្ភារៈ ដែលមិនអាចកាត់ថ្លៃបាន។ នៅពេលដែលអ្នកបានឃើញនូវឧទាហរណ៏ ដែលជាការងាររបស់យើងសូម អ្នកញញឹមនៅក្នុងចិត្ត ហើយមានមោទនភាពចំពោះខ្លួនលោកអ្នកផ្ទាល់ចុះថា អ្នកបានចូលរួម ធ្វើឲ្យគម្រោងនេះអាច ដំណើរការបាន។  ក្លឹបយុវជនករុណាសូមប្រសិទ្ធិពរជ័យ​ដល់លោកអ្នកឲជួយប្រទះតែនឹងពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈកុំប្បីឃ្លាងឃ្លាតឡើយ។

យ៉ាងណាមិញ កម្មវិធីបណ្ណាល័យចល័តរបស់យើងនឹងដំណើរការជារៀងរាល់ចុងខែ នៅក្នុងសហគមន៍ក្រីក្រ នានា។ អាស្រ័យហេតុនេះ ដើម្បីចូលរួមចំណែកជួយ វិស័យអប់រំ ព្រមទាំងយុវជន និងកុមារក្រីក្រយើងខ្ញុំ សូមអំពាវនាវ ដល់សប្បុរសជនគ្រប់រូប នៅតែបន្តជួយចូលរួមបរិច្ចាគសៀវភៅរឿងនិទាន ឬសៀវភៅចំណេះដឹងទូទៅ ឬការបរិច្ចាគនានា ដល់គម្រោងថ្មីមួយនេះ។    យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាករុណាធម៌របស់លោកអ្នក នឹងជម្រុញ ឲ្យគម្រោងបណ្ណាល័យចល័តរបស់ យើងខ្ញុំអាចដំណើរការបានយ៉ាងរលូន។

ទោះបីជាសៀវរឿង ឬសៀវភៅសរសេរមួយក្បាល ប៊ិចមួយដើម ខ្មៅដៃមួយដើមក្តី... វាគឺជាការបរិច្ចាគរបស់ លោកអ្នក ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន។

លោកអ្នកអាចបរិច្ចាគសៀវភៅដល់ក្លឹបយុវជនករុណា តាមរយះទីតាំងមួយចំនួនដូចខាងក្រោម៖១. ​ការិយាល័យ CamNews (VTC Online - អាគារភ្នំពេញសិនធើរ អាគារអេ ជាន់ទី​១ បន្ទប់លេខ១១១ មហាវិថីសុធារសកែងមហាវិថីសីហនុ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ)។ទូរស័ព្ទលេខ 023 65 9999 5។២. សាលាសិល្បះតន្ត្រី (Music Art School) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។៣.អាចទំនាក់ទំនងដើម្បីឲយើងខ្ញុំទៅទទួលយក តាមរយះទូរស័ព្ទលេខ 077 906120 / 097 9402779

ដើម្បីតាមដានសកម្មភាព និងគម្រោងនានារបស់ក្លឹបយុវជនករុណា សូមចូលទៅកាន់ប្លក់ www.ky-club.blogspot.com ឬគ្រាន់តែចូលចុច Like នៅក្នុងទំព័រហ្វេសប៊ុកក្លឹបយុវជនករុណាដើម្បីទទួលនូវព័ត៌មានថ្មីៗបន្ថែម ។ សូមអរគុណ!

width=400
width=300
width=400
width=400
ដោយ៖ ក្លឹបយុវជនករុណា