បើនិយាយពីឈ្មោះ Youtube បណ្តាអ្នកលេងអ៊ីនធឺណេតដ៏ច្រើនលើសលប់ សុទ្ធតែបានដឹង និងស្គាល់ទាំងអស់គ្នា ដែលក្នុងនោះមានមនុស្សមួយចំនួនធំតែងតែចូលទស្សនារឿងវីដេអូភាពយន្ត ខារ៉ាអូខេ វីដេអូផ្សេងៗទៀតជាប្រចាំថ្ងៃផងដែរ។
Youtube ត្រូវបានបង្កើតឡើងនៅខែកុម្ភះ ឆ្នាំ2005 ដោយស្ថាបនិកបីរូបគឺលោក Steve Chen, Chad Hurley និង Jawed Karim ។ វាគឺជាគេហទំព័រដែលផ្តល់ដល់អ្នកនិយមលេងអ៊ីនធឺណេតទាំងអស់អាចទស្សនា, Upload និង Share ឯកសារវីដេអូរបស់ខ្លួនលើអ៊ីនធឺណេត ដោយមិនគិតថ្លៃ។
តាមរយះការដែលចូលអាប់ឡូដ និងទស្សនាវីដេអូជាច្រើននៅលើ Youtube, តើអ្នកទាំងអស់គ្នាមានបានដឹងទេថា វីដេអូមួយណាដែលមានវត្តមានដំបូងគេនៅលើ Youtube? ប្រហែលជាមានអ្នកមួយចំនួនធ្លាប់បានដឹង តែក៏មានអ្នកមួយចំនួនធំទៀតពិតជាមិនធ្លាប់បានដឹងឡើយ។
វីដេអូដែលមានវត្តមានដំបូងគេ នៅលើ Youtube នោះមានឈ្មោះថា Me at the zoo ។ វាត្រូវបានអាប់ឡូដឡើងនៅម៉ោង 8:27PM ថ្ងៃសៅរ៍ ទី23 ខែមេសា ឆ្នាំ2005 ដោយលោក Yakov Lapitsky នៅឯសួនសត្វ San Diego។
សូមទស្សនាវីដេអូដំបូងគេ ដែលមាននៅលើ Youtube ខាងក្រោមនេះទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ youtube