ភ្នំពេញ: បុរសម្នាក់ត្រូវ រថយន្តមួយគ្រឿង បើកមកពីមុខបុកស្លាប់ ខណ: ជនរងគ្រោះ បានបើកម៉ូតូ ប្រជែង រថយន្តមួយគ្រឿង កាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ក្នុងសង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ ង៉ែត វិបុល អាយុ២៤ ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅគ្មាន ស្លាកលេខ លុះមកដល់ ចំណុច កើតហេតុ បានបើកប្រជែងរថយន្តមួយគ្រឿង តែប្រជែងមិនផុត ក៏ជ្រុលទៅបុក រថយន្តមួយ គ្រឿងទៀតបណ្តាល ឲ្យស្លាប់តែម្តង ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយក ទៅប្រគល់ជូនក្រុមសារគ្រួសារ ខណៈម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកសិន៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/November/id-011/Hong-0084.jpg width=500]()

ផ្តល់សិទ្ធិដោយ៖ អម្ពិល