(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន លោក មង្គល ទីណា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានផ្ទុះកំហឹងជាមួយមន្ត្រីប៉ូលិស ចរាចរនៅតាមដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានអ្នកលេង Facebook ថតបង្ហោះចែកចាយតៗគ្នា ពេញបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ ។
តាមរយៈវិដេអូឃ្លីបដែលមានរយៈ៣០ វិនាទី គេបានឃើញ តារាចម្រៀង មង្គល ទីណា ម្ចាស់បទ «ស្វាគ្រវីលីអូ» រូបនេះ បង្ហាញកាយវិកាច្រងេងច្រងាង ដាក់សមត្ថកិច្ច និងបានចង្អុលមុខសមត្ថកិច្ច ទាំងមានកំហឹងក្នុងខ្លួន ពេលសមត្ថកិច្ចឃាត់រថយន្តសួរនាំ និងផាកពិន័យ ។ ក្នុងនោះគេបានស្ដាប់ឮលោក មង្គល ទីណា ស្រែកសួរសមត្ថកិច្ចថា «តើខ្ញុំខុសអី ម្ដេចបានជាមិនឲ្យទៅ..? គេគ្រប់គ្នាមកបាន ហេតុអីខ្ញុំមកមិនបាន ពូឯងផាកតែខ្ញុំមួយហ្នឹង.?
ចង់ដឹងថា លោក មង្គល ទីណា បាននិយាយខ្លះទៀត សូមទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី