នារីធ្វើការបម្រើសេវាកម្មទទួលអតិថិជន នៅសណ្ឋាគារពីរនាក់ មិនដឹងជានឿយហត់នឹងការងារអ្វីខ្លះនោះទេ បានជាពេលទំនេរបន្តិច ពួកនាងបានដេកលេងៗ រហូតដល់លក់មែនទែន លក់មួយទំហឹងតែម្តង រហូតដល់ចោរចូលមកលួចអ្វីក៏មិនបានដឹងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសណ្ឋាគារមួយមានឈ្មោះថា Pencuri di KK នៅប្រទេសម៉ាឡេស៊ី ហើយទម្រាំតែពួកនាងបានដឹងខ្លួន គឺចោរបានរត់ចេញទៅឆ្ងាយ ចាប់លែងបានទៅហើយ។

ជ្រាបច្បាស់ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ពិតប្រាកដណាស់ ជនខិលខូច​ ដែលរង់ចាំតែឆ្លៀតឱកាស ពេលយើងភ្លេចខ្លួន ដើម្បីលួចទ្រព្យសម្បត្តិ មានមិនតិចឡើយ ហើយអាចកើតឡើងគ្រប់ពេល បើសិនជាយើងប្រហែស។ ដូច្នេះ សូមប្រជាពលរដ្ឋយើង រួមទាំងអ្នកធ្វើការងារនៅតាមការិយាល័យ ឬកន្លែងដទៃផ្សេងៗទៀត បង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើន ដើម្បីការពារ ថែរក្សាបាន ទ្រព្យសម្បត្តិរបស់ខ្លួនយើង ក៏ដូចជារបស់ក្រុមហ៊ុន៕

ដោយ៖ សិលាវីដេអូ៖ youtube