តារាម៉ូដែល ស្លៀកសំលៀកបំពាក់ក្នុងឈុត Bikini ក្នុងនាមជាពិធិការនីផ្សាយផ្ទាល់នូវកម្មវិធីព្យាករណ៏អាកាសធាតុ ត្រូវបានរិះគន់ពីសំណាក់ប្រជាជនជាច្រើន។ មានទស្សនិកជនដែលរស់នៅភាគខាងត្យូងនៃខេត្ត Guangdong TV កំពុងធ្វើការទស្សនាមើលកម្មវិធីបាល់ទាត់យូរ៉ូ២០១២ ខណៈពេលនោះក៏ពិធីការនីស្លៀកឈុត Bikini ពណ៌នាពីស្ថានភាពអាកាសធាតុ។

គួរបញ្ជាក់ផងដែរថា កម្មវិធីព្យាករណ៏អាកាសធាតុដែលមានឈ្មោះថា The Europa WeatherForecast នេះ មានរយៈពេលជាងមួយនាទី ហើយត្រូវបានចាក់ផ្សាយនៅលើកញ្ជាក់ទូរទស្សន៏នៅវេលាម៉ោង ១១:១៥ នាទីយប់ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃសៅរ៏សប្តាហ៏មុនមកម្ល៉េះ។

នៅក្នុងកម្មវិធីទូរទស្សន៏ថ្ងៃសៅរ៏នេះ មានពិធីការនីស្លៀកឈុត Bikini ពីរនាក់ដែលបានរៀបចំឡើងដោយស្ថានីយទូរទស្សន៏ Guangdong TV បានមកផ្សាយនូវកម្មវិធីព្យាករណ៏អាកាសធាតុដែលភ្លាមៗនោះ ទង្វើនេះ បានក្លាយជាប្រតិកម្មមួយក្នុងចំណោមមហាជននៅក្នុងប្រព័ន្ធអ៊ីនធើណែត ។ ហើយក៏មានមតិរិះគន់ផ្សេងទៀត បាននិយាយថា ៖ វាអាចជះឥទ្ធិពលមិនល្អទៅលើកូនៗរបស់ពួកគេ។
បើយោងតាម Microblogger បានអោយដឹងថា៖ វាមិនខុសទាស់អីនៅក្នុងការស្លៀកពាក់ឈុតBikini នោះទេ ប៉ុន្តែគួរណាក៏មិនត្រូវមាននៅលើកម្មវិធីទូទស្សន៏នោះដែរ ដែលវាអាចមានឥទ្ធិពលមិនល្អចំពោះក្មេងៗ ។ បើយោងតាមអ្នកនាំពាក្យមកពីស្ថានីយទូរទស្សន៏ សូមមិនបញ្ជេញឈ្មោះមួយរូបបានប្រាប់ដល់ភ្នាក់ងារសារពត៌មាន New Daily Express អោយដឹងថា ៖ ក្រោយពីមានការត្អូញត្អែរ ក៏ដូចជាសំពាធពីសំណាក់ទស្សនិកជន ក្រុមការងារយើងខ្ញុំ បានសំរេចចិត្តអោយពួកគេមានការផ្លាស់ប្តូរសំលៀកបំពាក់។

ក្រោយពីមានមតិរិះគន់នេះមក ក៏បានអោយឃើញថា មានការកែប្រែទាក់ទងទៅនិងបញ្ហានេះទន្ទឹមនិងពេលនេះដែរ បើយោងតាមមន្រ្តីមកពីស្ថានីយទូរទស្សន៏មួយនេះ ក៏បានអោយដឹងថា ៖ ពួកយើងនិងគោរពតាមរាល់មតិរិះគន់ណា ក្នុងន័យស្ថាបនា។ ដោយឡែក បើក្រលេកមើលទៅសម័យបច្ចុប្បន្ន យើងទាំងអស់គ្នាបានដឹងថា មានស្រីក្មេងៗជាច្រើន នៅតាមគេហទំព័រមួយចំនូន បានស្លៀកឈុត Bikini ឬក៏ពេលខ្លះសឹងតែគ្មានការបិទបាំងផងនោះក៏ថាបាន៕
ដោយ ៖ រិទ្ធីប្រភព ៖ whatsondalian