
កោះPhi Phi ប្រទេសថៃ បានផ្ទុះឡើងនូវភាពទាក់ទាញទៅលើផែនទីភ្ញៀវទេសចរណ៍បន្ទាប់ពីបានបញ្ចេញនូវឆ្នេរដ៏ស្រស់ស្អាត និង មានតារាភាពយន្តដ៏ល្បីមួយឈ្មោះលោកLeonardo DiCaprio បានមកថតភាពយន្តនៅលើកោះមួយនេះ។ កោះ Ko Phi Phi DonនិងកោះKo Phi Phi Lee គឺមានទីតាំងនៅចន្លោះកោះនៃខេត្តPhuket និងនៅលើទឹកដីថៃនៃឈូងសមុទ្រខាងលិចប្រទេសថៃ ក្នុងសមុទ្រAndaman។ កោះ Ko Phi Phi Don គឺធំជាងកោះពីរទៀត ហើយកោះនេះគឺជាមូលដ្ឋានសំរាប់អ្នកស្នាក់នៅអចិន្រ្តៃយ៍ និង មានស្នាក់នៅយ៉ាងច្រើនសំរាប់ភ្ញៀវទេសចរណ៍។ កោះKo Phi Phi Lee មានឆ្នេរខ្សាច់ពណ៌សដ៏គួរឲ្យគយគន់ និង លេងកំសាន្ត ហើយអ្នកទេសចរណ៍អាចធ្វើដំណើរទស្សនានៅកោះនេះបានដោយទូក ជាមួយការធ្វើដំណើរចេញពីកោះដ៏ធំពេញមួយថ្ងៃ។ អ្នកទេសចរណ៍ទាំងអស់ក៏អាចកំសាន្តលេងបានយ៉ាងច្រើននៅលើកោះទាំងពីរ ដោយរីករាយផងដែរ។









ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit