អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ នៃការទម្លាក់ស្ពានដ៏វែងមួយ របស់ក្រុមអ្នកបច្ចេកទេស សហរដ្ឋអាមេរិក ដែលស្ពាននោះ បានធ្លាក់ចូលក្នុងទឹកមិន មិនបានមួយវិនាទីផងនោះ គឺបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

ប្រជាពលរដ្ឋជាច្រើន ដែលបានឃើញស្ថានភាពនេះ បាននិយាយថា វាពិតជាអស្ចារ្យណាស់ខណៈដែលក្រុមអ្នកឯកទេស បានទម្លាក់ស្ពានចំណាស់មួយនេះចូលទៅក្នុងទឹក ដោយប្រើពេលវេលាមិនដល់មួយវិនាទីផងនោះ។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា ស្ពាន Marble ដែលឆ្លងកាត់បឹង Marble នៃរដ្ឋតិចសាស់នេះ គឺមានប្រវែង ២៨៩ម៉ែត្រ និងអាយុកាល៧៧ឆ្នាំហើយ ដូច្នេះ វាចាស់សម្រាប់កម្ទេចចោល និងកសាងថ្មីឡើងវិញហើយ។

របាយការណ៍របស់អាជ្ងាធ័ររដ្ឋតិសាស់ បានអោយដឹងថា ថ្មីៗនេះ ក្នុងរដ្ឋតិសាស់គឺមានសំណង់ស្ពានចាស់ជាច្រើន ដែលក្នុនោះគឺមានស្ពានប្រមាណជា ១៩៣៦ ដែលត្រូវសាងសង់ឡើងវិញ ហើយគម្រងនីមួយៗ គឺត្រូវចំណាយថវិការច្រើនណាស់ ជាក់ស្ដែង ដូចជាស្ពានMarble នេះ គឺត្រូវការថវិការប្រមាណជា ៣០លានដុល្លារផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទប្រភព៖ dailymail