គួរយល់ដឹង ៖ នរណាថា Perpetually 29​ អាចនឹងជាដំណឹងអាក្រក់?  បើយោងទៅតាមអ្នកសិក្សាស្រាវជ្រាវបានអោយដឹងថា​ ពួកគេបានរកឃើញ Developmental Clock នៅក្នុងខួរក្បាលរបស់មនុស្ស  ខណៈពេលដែលវាមានអត្តប្រយោជន៍  ក្នុងការបញ្ជាក់ពីអាយុរបស់បុគ្គលណាមួយ ដែលវាមានភាពត្រឹមត្រូវ ជាក់លាក់ រហូតដល់ទៅ 92% ឯណោះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមសម្តីរបស់លោក Timothy Brown ដែលបានមកពី Universityof Californis, San Diego School of Medicine បាននិយាយបញ្ជាក់អោយដឹងថា ៖  ពួកយើងបានរកឃើញនូវ  Developmental Clock  នៅក្នុងខួរក្បាល ពោលវាគឺជា សញ្ញាណជីវសាស្រ្តមួយ ដែលអាចចាប់យក ក៏ដូចជាធ្វើការវិភាគទៅលើអាយុកាលរបស់បុគ្គលម្នាក់ៗ។

width=491

លើសពីនេះទៅទៀត គាត់បានបន្ថែមផងដែរថា ក្រោយពីមានការប្រើប្រាស់បច្ចេកវិទ្យាមួយដែលអោយឈ្មោះថា  MRI  ក្នុងការ  scan  ខួរក្បាលក្នុងចំណោមមនុស្ស  885   នាក់ដែលមានអាយុពីចន្លោះ 3 ទៅ 20 ឆ្នាំ បានរកអោយឃើញថា  វាមានប្រសិទ្ធភាពខ្ពស់ក្នុងការវិភាគអាយុកាលរបស់បុគ្គលម្នាក់ៗ ពោលគឺ វាមានភាពត្រឹមត្រូវនឹងច្បាស់លាស់រហូតដល់ទៅ 92%​ ឯណោះ៕

ដោយ ៖ ពិសីប្រភព ៖ Dialymail