បរទេស ៖ ស្ថិតនៅក្នុងវ័យ ១៩ ឆ្នាំ ខណៈជា  តារា ចម្រៀងមួយរូប ពីក្រុង Hulin ខេត្ត Heilongjiang ប្រទេសចិន បានសារភាពដល់មន្រ្តីប៉ូលីសអោយដឹងថា    លោកបានសម្រេចតាម ស្រ្តីវ័យចំណាស់ ម្នាក់ ចូលទៅក្នុងបន្ទប់ទឹកសាធារណៈ រួចចាប់រំលោភ រហូត  បានសម្រេច ដោយសារតែស្រវឹងខ្លាំង ពេក ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ស្រ្តី ជា  ជនរងគ្រោះ មានឈ្មោះថា Wang បានប្តឹងប៉ូលីស ក្រោយជនដៃដល់ រំលោភលោកស្រីបាន  សម្រេច នាព្រឹកព្រលឹមឈានចូលថ្ងៃទី ២១ មិថុនា កន្លង ទៅនេះ ពីក្នុងបន្ទប់ទឹកសាធារណៈ   មួយកន្លែង ។ ដោយឡែក ជនដៃដល់ ជាយុវវ័យឈាមរាវ វ័យ ទើបតែ ១៩ ឆ្នាំ មាន ឈ្មោះថា Zhang   Qidong នោះ ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង ច្រៀងរាំ ល្បីមួយរូប ប្រចាំក្រុង Hulin ។

ដើម្បីជាការសាទរ ទៅនឹងភាពជោគជ័យ នៃ ការងារ   សិល្បៈជាតារាចម្រៀង និងរាំ ដ៏ល្បី របស់ខ្លួន Zhang Qidong បានផឹកស៊ី ជាមួយនឹងមិត្តភក្កិ  របស់ខ្លួន ដាច់យប់ ដល់វេលាទាបភ្លឺព្រឹកស្អែក ប៉ុន្តែ ដឹងអីថា ស្ថានការណ៍បែរជាប្រែប្រួល នៅវេលាព្រឹកព្រហាម ជនដៃដល់ បានឃើញ ជនរងគ្រោះ ជា ស្រ្តីវ័យចំណាស់នោះ ដើរតែម្នាក់ឯងចូលទៅក្នុងបន្ទប់ទឹក រួចក៏សម្រេចចិត្តដើរតាមពីក្រោយតែម្តង ភ្លាមៗ ដល់ក្នុងបន្ទប់ទឹក គេបានក៏បានប្រព្រឹត្តិបទល្មើស ចាប់រំលោភរហូតទាល់តែបានសម្រេចតែ ម្តង ។

/

ក្រោយពីមន្រ្តីក្នុងស្រុក ធ្វើការចាប់ឃាត់ខ្លួនឧក្រិដ្ឋជនរូបនេះ បានសម្រេច Zhang បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើស្មោគគ្រោកខាងលើពិត  ប្រាកដមែន ខណៈមូលហេតុដែលនាំអោយគេ ធ្វើយ៉ាងដូច្នេះ​ ព្រោះតែឥទ្ធិពល   ស្រា ស្រវឹង  ជោគជាំ ។ គ្រប់រឿងទាំងអស់ គឺបណ្តាលមកពី សុរា ខ្ញុំបាទពិតជាសោកស្តាយខ្លាំងណាស់ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា